គុណភាពខ្យល់មិនល្អនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌាបានបង្កឲ្យមានបញ្ហាសុខភាព
| ព័ត៌មានអន្តរជាតិ
SHARE

ឥណ្ឌា៖ កម្រិតជាតិពុលនៅក្នុងរដ្ឋធានីញូវដែលី ដែលជារដ្ឋធានីនៃប្រទេសឥណ្ឌាមានចំនួនលើសពីចំនួនកំណត់នៃកម្រិតព្រមាន ជាង៥០ដង ដោយបង្កើនការព្រួយបារម្ភចំពោះសុខភាពមនុស្ស ជាពិសេសសម្រាប់កុមារតូចៗ។


កូនក្មេងអាយុ៤ឆ្នាំម្នាក់ ឈ្មោះ អាវីយ៉ាន់ បានកើតជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរ បន្ទាប់ពីឆ្លងមេរោគចូលក្នុងសួត ហើយជាញឹកញ៉ាប់ គេត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ បើទោះបីជាក្មេងនេះពាក់ឧបករណ៏ចម្រោះខ្យល់ដើម្បីប្រឆាំងនឹងការបំពុលក្តី ប៉ុន្តែម្ដាយរបស់កុមារូបនេះ នៅតែសម្តែងការព្រួយបារម្ភពីស្ថានភាពសុខភាពកូនរបស់គាត់ ដោយសារតែការបំពុលខ្យល់ នៅក្នុងទីក្រុង ដែលខ្លួនរស់នៅមិនបានបង្ហាញសញ្ញាប្រសើរឡើងវិញសោះឡើយ។


ការសិក្សាថ្មីៗរបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបរិស្ថាន បានបង្ហាញថា កុមារម្នាក់ក្នុងចំណោមកុមារ ៣នាក់ នៅរដ្ឋធានីញូវដែលី មានសុខភាពសួតខ្សោយ ដោយសារតែការបំពុលខ្យល់។ ក្រុមវេជ្ជបណ្ឌិតក៏និយាយដែរថា ទារកទើបនឹងកើតនៅក្រុងញូវដេលី នឹងដកដង្ហើមជាមួយនឹងខ្យល់បំពុល ដែលស្មើនឹងការជក់បារី២៥ដើម នៅថ្ងៃដំបូងនៃជីវិតរបស់ពួកគេ។


យោងទៅតាមអង្គការសុខភាពពិភពលោក ក្មេងជាង ១សែននាក់បានស្លាប់ក្រោមអាយុ៥ឆ្នាំ ដោយសារតែការបំពុលបរិយាកាស នៅប្រទេសឥណ្ឌាក្នុងឆ្នាំ២០១៦ ដែលជាកម្រិតខ្ពស់បំផុតក្នុងពិភពលោក។ កុមារគឺជាមនុស្សដែលងាយនឹងទទួលរងផលប៉ះពាល់ ដោយសារខ្យល់អាកាសអាក្រក់ ដោយសារតែពួកគេ ដកដង្ហើមលឿនជាងនិងស្រូបយកសារធាតុពុលពីរដងបើធៀបនឹងមនុស្ស ពេញវ័យ។


ផ្សែងអ័ព្ទពុលដ៏ធ្ងន់ធ្ងរនៅក្នុងទីក្រុងញ៉ូដេលីត្រូវបានគេនិយាយថា ជាការបំពុលបរិស្ថានដែលកើតចេញពីផ្សែងយានយន្ត, ធូលីដីដែលចេញពីការដ្ឋានសំណង់ និងផ្សែងពុលដែលកើតចេញពីការដុតព្រៃធ្វើកសិក្មនៅក្នុងរដ្ឋជិតខាង។


រដ្ឋាភិបាលឥណ្ឌាបច្ចុប្បន្នកំពុងធ្វើការលើផែនការជាតិធាតុអាកាសស្អាត ដោយដាក់គោលដៅថា ផែនការជាតិនេះនឹងកាត់បន្ថយ អត្រាបំពុលបរិយាកាសបាន៣០% ក្នុងរយៈពេល ៥ឆ្នាំខាងមុខ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation