ប្រធានាធិបតីប្រទេសស្រីលង្កានិយាយថា រូបលោករំលាយសភាដើម្បីបញ្ចៀសការប្រយុទ្ធគ្នា
| ព័ត៌មានអន្តរជាតិ
SHARE

ស្រីលង្កា៖ នៅក្នុងការបោះឆ្នោតសភាស្រីលង្កាកាលពីថ្ងៃអាទិត្យ ដើម្បីសម្រេចថា តើនរណាទទួលបានការគាំទ្រ ច្រើននិង មានអំណាចគ្រប់គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីនោះ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា បាននិយាយថា លោកបានសម្រេចចិត្តរំលាយសភា ហើយអំពាវនាវឱ្យមានការបោះឆ្នោតថ្មីមួយ ដើម្បីបញ្ចៀសការកើតមានអំពើហឹង្សា ក្នុងសភានោះ។


ប្រធានាធិបតីស្រីលង្កា បាននិយាយទៅកាន់ប្រជាជាតិរបស់ខ្លួននៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា គាត់ពិតបានឮអំពីរឿងរ៉ាវ នៃការខ្វែងគំនិតគ្នានៃសមាជិកសភាទាំងសងខាង ដូចនេះ ការប្រកាសរំលាយសភា មិនត្រឹមតែជាជំរើសល្អបំផុតដើម្បី ទប់ស្កាត់ អំពើហិង្សា ដែលអាចកើតឡើងក្នុងសភាប៉ុណ្ណោះទេ ប៉ុន្តែបើកើតមានជម្លោះមែននោះ គឺវានឹងអាចបង្ករឱ្យមានការស្លាប់ និងការប៉ះទង្គិចគ្នារីករាលដាលទូទាំងប្រទេស។
គណបក្សនយោបាយជាច្រើនបាននិយាយថា ពួកគេនឹងដាក់ញ្ញត្តិទៅតុលាការជាន់ខ្ពស់នៅថ្ងៃចន្ទនេះ ដើម្បីស្វែងរកការបញ្ឈប់ការបោះឆ្នោតសភា។


វិបត្តិនយោបាយនៅប្រទេសស្រីសលង្កា បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែតុលា នៅពេលដែល លោក Maithripala Sirisena បានបណ្តេញលោក Ranil Wickremesinghe ពីតំណែងនាយករដ្ឋមន្ត្រី ដោយបានតែងតាំងអតីតមន្ត្រីដ៏មានឥទ្ធិពលមួយរូបឈ្មោះ Mahinda Rajapaksa អោយឡើងជំនួស។

នាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែង លោក Ranil បាននិយាយថា ការបណ្តេញ លោកនេះ គឺមិនស្របតាម រដ្ឋធម្មនុញ្ញនោះឡើយ ព្រោះលោកនៅតែទទួលបានសំឡេងភាគច្រើននៅក្នុងសភា ហើយនៅតែបន្តកាន់កាប់អំណាចផ្លូវការ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation