ពលរដ្ឋដែលត្រូវបានជម្លៀសចេញពីភ្លើងឆេះព្រៃក្នុងរដ្ឋកាលីហ្វ័រញ៉ាកំពុងស្វះស្វែងរកជំនួយក្នុងជំរំស្នាក់នៅ
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ អ្នកស្រុកមួយចំនួនដែលបានជម្លៀសចេញពីទីក្រុង Paradise នៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានមកស្នាក់នៅក្នុងជំរុំស្នាក់នៅបណ្តោះអាសន្ននៅក្នុងព្រះវិហារមួយ នៅជិតនឹងទីក្រុង Chico ភាគខាងជើងនៃរដ្ឋនេះ បន្ទាប់ពីភ្លើងឆេះព្រៃបានបំផ្លិចបំផ្លាញតំបន់នេះនោះ។

អ្នកស្ម័គ្រចិត្តនៅជំរំនេះបាននិយាយថា ពួកគេមានការព្រួយបារម្ភអំពីការខ្វះខាតគ្រឿងផ្គត់ផ្គង់សំខាន់ៗ ដូចជាម្ហូបអាហារ ,ទឹកនិងខ្យល់អុកស៊ីសែនសម្រាប់មនុស្សចាស់។

យ៉ាងហោចណាស់មានមនុស្ស២៣ នាក់ បានស្លាប់ដោយសារភ្លើងឆេះព្រៃ នៅជិតនឹងទីក្រុង Paradise រដ្ឋកាលីហ្វ័រនីញ៉ា ដែល ជាទីក្រុងមានមនុស្សស្លាប់ដោយភ្លើងឆេះព្រៃច្រើនបំផុតទី៣នៅក្នុងរដ្ឋនេះ។

យោងតាមទីភ្នាក់ងារពន្លត់អគ្គីភ័យរដ្ឋកាលីហ្វ័រនីញ៉ា បានឱ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យបានទីតាំងឈរជើងតិចតួចបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនេះ ដែលបានកើនឡើងក្នុងទំហំ៤៤០គីឡូម៉ែត្រការ៉េ៕
REUTERS- 7133WD: ISRAEL-PALESTINIANS/VIOLENCE ក្រុមមន្ត្រីប៉ាឡេស្ទីននិយាយថាកងកម្លាំងសន្តិសុខអ៊ីស្រាអែលបានបាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សាចំនួន៦នាក់ក្នុងនោះមានមេបញ្ជាការក្រុមហាម៉ាស់២នាក់ផង

ប៉ាឡេស្ទីន៖ ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងសន្តិសុខអ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីន ៦ នាក់ រួមទាំងមេបញ្ជាការពីរនាក់មកពីក្រុមឥស្លាមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីសកាលពីថ្ងៃទី១១ខែវិច្ឆិកា។

មន្ត្រីហាម៉ាសម្នាក់បាននិយាយថា ឧបទ្ទវហេតុនេះបានផ្ទុះឡើង នៅពេលដែលក្រុមប្រដាប់អាវុធរបស់ខ្លួនមួយក្រុម ទទួលរងការ វាយប្រហារពីរថយន្តរបស់កងកម្លាំងសន្តិសុខអ៊ីស្រាអែល ហើយសមាជិកនៃក្រុមហាម៉ាសត្រូវបានសម្លាប់។ តែគេមិនច្បាស់ទេថា មានខ្មាន់កាំភ្លើងប៉ុន្មាននាក់ដែលចូលរួមក្នុងការវាយប្រហារនេះទេ។

សាក្សីបាននិយាយថា ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នានេះ យន្តហោះយោធាអ៊ីស្រាអែលបានបាញ់មីស៊ីលជាង៤០ គ្រាប់ នៅក្នុងតំបន់ដែលកើតមានការវាយប្រហារនោះ ហើយបានបណ្តាលអោយមនុស្ស៤នាក់ផ្សេងទៀតត្រូវស្លាប់។ ។

ក្រុមមន្ត្រីពេទ្យបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៦នាក់ត្រូវបានសម្លាប់ ក្នុងនោះមានមេបញ្ជាការលោក Nour Baraka និង Mohammad Al-Qarra ផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation