មិនធម្មតាមែន! ធនាគារឯកទេសវីងទទួលបានពាន់រង្វាន់ធុរកិច្ចអាស៊ាន (ASEAN BUSINESS AWARD) សម្រាប់ឆ្នាំ២០១៨ទៀតហើយពីក្រោមអធិបតីភាពប្រធានាធិបតីសឹង្ហបុរីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន២០១៨នៅសឹង្ហបុរី
| ព័ត៌មានជាតិ
SHARE

បន្ទាប់ពីបានបម្រើសេវាកម្មបានយ៉ាងល្អរបស់ធនាគារឯកទេសវីង នាល្ងាចថ្ងៃទី១២ខែវិច្ជិការឆ្នាំ២០១៨នេះ ធនាគារឯកទេសវីងត្រូវបានគណៈកម្មការវាយតម្លៃគ្រប់ប្រទេសក្នុងតំបន់អាស៊ានបានធ្វើការវាយតម្លៃ វិនិច្ជ័យ និងសម្រេច ផ្តល់ជូននូវពាន់រង្វាន់ធុរកិច្ចអាស៊ាន (ASEAN BUSINESS AWARD) ចំនួន ២ សម្រាប់ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន២០១៨ ។

នៅក្នុងពិធីផ្តល់ជូនពានរង្វន់នេះមានការអញ្ញើញចូលរួមជាអធិបតីភាពពីសំណាក់លោកជំទាវ ហាលីម៉ា ចាកុប (Halimah Jacob )ប្រធានាធិបតីសឹង្ហបុរី និងឯកឧត្តម មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បណ្តាវិស័យឯកជននានាក្នុងតំបន់អាស៊ានផងដែរ។


នៅក្នុងឱកាសនេះលោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានបង្ហាញភាពសប្បាយរីករាយថា ដោយសារតែធនាគារឯកទេសវីងបានបម្រើអតិថិជនប្រកបដោយភាពស្មោះត្រង់ និងសេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់ ដូច្នេះគណះកម្មការវាយតម្លៃគ្រប់ប្រទេសក្នុងតំបន់អាស៊ានបានធ្វើការវាយតម្លៃ វិនិច្ជ័យ និងសម្រេច ផ្តល់ជូននូវពាន់រង្វាន់ធុរកិច្ចអាស៊ាន (ASEAN BUSINESS AWARD) សម្រាប់ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរី នាពេលនេះ។


អគ្គនាយកធនាគារឯកទេសវីង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានរក្សាសុខសន្តិភាព និងតែងតែលើកទឹកចិត្តដល់វិស័យឯកជនឲ្យមានឱកាសខិតខំពង្រឹងសមត្ថិភាពរហូតដល់ទទួលបានជ័យលាភីលើឆាកអន្តរជាតិ។

សូមជម្រាបថា នេះជាលើកទី២ហើយដែលធនាគារឯកទេសវីងទទួលបានពាន់រង្វាន់លើឆាកអន្តរជាតិពីកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន ដោយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារឯកទេសវីងត្រូវបានគណៈកម្មការវាយតម្លៃគ្រប់ប្រទេសក្នុងតំបន់អាស៊ានបានធ្វើការវាយតម្លៃ វិនិច្ជ័យ និងសម្រេច ផ្តល់ជូននូវពានរង្វាន់ធុរកិច្ចអាស៊ាន (ASEAN BUSINESS AWARD) សំរាប់ឆ្នាំ២០១៧ ក្នុងទីក្រុងម៉ានីល នៅប្រទេសហ្វីលីពីន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន២០១៧ កាលឆ្នាំ២០១៧នៅក្នុងពិធីផ្តល់ជូនពានរង្វាន់នោះមានការអញ្ញើញចូលរួមជាអធិបតីភាពដោយ ឯកឧត្តម រ៉ូទ្រីហ្គោ ឌូទ័រតេ ប្រធានាធិបតី នៃប្រទេសហ្វីលីពីន និងមានរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងដប់ប្រទេស ព្រមទាំង មានចូលរួមពីបណ្តាវិស័យឯកជននានាក្នុងតំបន់អាស៊ានផងដែរ៕ (ហ៊ន សុភ័ក្រ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation