ក្រុមភ្ញៀវហ្គាណាយកឈ្នះក្រុមម្ចាស់ផ្ទះអ៊ុយរ៉ុយហ្គាយ៥ទល់នឹង០នៅថ្ងៃបើកឆាកពានរង្វាន់ FIFA U17 Women World Cup 2018
| កីឡា
SHARE

ក្រុមជម្រើសជាតិនារីហ្គាណាអាយុក្រោយម១៧ឆ្នាំបានឡើងទៅឈរនៅកំពូលតារាងពូល A បន្ទាប់ពីយកឈ្នះអ៊ុយរ៉ុយហ្គាយ៥ទល់នឹង០នៅ ពានរង្វាន់ FIFA U17 Women World Cup 2018។


ក្នុងជំនួបនៅទឹកដី Estadio Charrúa នាទីក្រុង Montevideo ក្រុមភ្ញៀវបានធ្វើការគាបសង្កត់យ៉ាងខ្លាំងទៅលើក្រុមម្ចាស់ផ្ទះដោយរកបាន២គ្រាប់នៅក្នុងវគ្គទី១ដែលជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Mumuni នៅនាទីទី២០ និង Abdulai នៅនាទីទី២៥។


លុះចូលដល់វគ្គទី២ Millot Pokuaa ក៏បានបន្ថែម១គ្រាប់ទៀតនៅនាទីទី៦៦ មុនពេលប្រធានក្រុម Abdulai បន្ថែម២គ្រាប់ទៀតដោយជួយឲ្យក្រុមផ្កាយខ្មៅស្រវ៉ាយកបាន៣ពិន្ទុស្រួលៗនៅថ្ងៃបើកឆាកតែម្តង។
ដោយសម្រាប់ជំនួបបន្ទាប់ ហ្គាណាត្រូវបន្តជួបជាមួយហ្វាំឡង់ ខណៈអ៊ុយរ៉ុយហ្គាយត្រូវប៉ះជាមួយនឹងញូហ្សេឡេនដែលមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CTN និង MYTV ផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation