ពលរដ្ឋខ្មែរបម្រើការឱ្យUN៤នាក់ រងរបួសធ្ងន់ស្រាល ក្នុងករណីបំផ្ទុះគ្រាប់បែក អត្តឃាតនៅម៉ាលី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន ពីក្រសួងការពារជាតិ នៅថ្ងៃទី១៤ខែវិច្ឆិកានេះថា មានពលរដ្ឋខ្មែរបម្រើការឱ្យUN៤នាក់ រងរបួសធ្ងន់ស្រាល ក្នុងករណីបំផ្ទុះគ្រាប់បែក អត្តឃាតនៅម៉ាលី។


ក្រសួងការពារជាតិបន្តថា នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសម៉ាលី) ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) មានករណីបំផ្ទុះគ្រាប់ បែកអត្តឃាតមួយ បង្កឡើងដោយក្រុមភេរវកបើក រថយន្តមួយគ្រឿង ចូលមូលដ្ឋាន មួយរបស់អង្គការ សហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី។


ហេតុការណ៍នេះ បណ្តាលឱ្យភេរវករម្នាក់ ដែលធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកស្លាប់ នៅនឹងកន្លែង និងបាត់បង់ជីវិត ជនជាតិម៉ាលី២នាក់ ព្រមទាំងមានអ្នករបួស១៤នាក់ ដែលក្នុងនោះក៏មានពលរដ្ឋខ្មែរ ដែលបម្រើការ ឱ្យអង្គការសហប្រជាជាតិ ម្នាក់របួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល។

សូមបញ្ជាក់ថា សម្រាប់កម្លាំងរក្សាសន្តិភាព របស់កម្ពុជា ឬទាហានមួកខៀវ ដែលកំពុងបំពេញបេសកកម្មនៅតំបន់នេះ មិនមានគ្រោះថ្នាក់ដោយ ហេតុការណ៍ខាងលើទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation