ស្ថានទូតខ្មែរនៅកូរ៉េ នឹងផ្តល់សេវាពន្យាសុពលភាព លិខិតឆ្លងដែន ដោយមិនគិតថ្លៃ នាថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានជូនដំណឹង ដល់ពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការ នៅទីនោះថា ស្ថានទូតខ្មែរនៅកូរ៉េ នឹងផ្តល់សេវាពន្យាសុពលភាព លិខិតឆ្លងដែន ដោយមិនគិតថ្លៃ នាថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៨។


កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវា ឱ្យគៀកជិតប្រជាពលរដ្ឋខ្មែរ កាន់តែទូលំទូលាយ។


កម្មវិធីនេះ នឹងធ្វើឡើងនៅទីក្រុងអ៊ឺយចងប៊ូ អគារធនាគារ Shinhan Bank ជាន់ទី៤ ចាប់ពីម៉ោង១៣:០០ ដល់ម៉ោង១៧:០០រសៀល ថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០១៨ខាងមុខនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation