មន្ត្រីWHO អះអាងថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោ អាចនឹងបញ្ចប់ រយៈពេលយ៉ាងហោចណាស់៦ខែទៀត
| ព័ត៌មានអន្តរជាតិ
SHARE

កុងហ្គោ៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃអង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកាថា ការផ្ទុះឡើងនៃ ជំងឺអេបូឡា នាភាគឦសាននៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានសម្លាប់មនុស្សអស់ជាង២០០នាក់រួចទៅហើយ នោះ ត្រូវបានគេរំពឹងថានឹងអាចបញ្ចប់បានរហូតដល់ពាក់កណ្តាលឆ្នាំ២០១៩ឯណោះ។

លោក Peter Salama ប្រធានផ្នែកឆ្លើយតបបន្ទាន់របស់អង្គការសុខភាពពិភពលោក បាននិយាយថា អង្គការសុខភាពពិភពលោក បានដាក់ចេញផែនការ យ៉ាងហោចណាស់ រយៈពេល៦ខែទៀត ដើម្បីឈានទៅប្រកាសថា ការផ្ទុះឡើងនៃជំងឺអេបូឡានេះ ត្រូវបានបញ្ចប់។មន្ត្រីអង្គការWHO រូបនេះ អះអាងថា ការផ្ទុះឡើងនៃជំងឺអេបូឡា នៅភាគខាងជើងខេត្ត Kivu ក្នុងប្រទេសកុងហ្គោ ត្រូវបានគេរាយការណ៏ថា មានករណីឆ្លង ៣៣៣ករណី ហើយភាគច្រើនត្រូវបានបញ្ជាក់ថាស្លាប់ ដែលបានក្លាយជារឿងដ៏អាក្រក់ បំផុតមួយនៃប្រវត្តិសាស្ត្ររបស់កុងហ្គោ។

លោក Peter Salama បានបន្ថែមទៀតថា តំបន់ដែលផ្ទុះជំងឺអេបូឡានេះ ត្រូវបានចាត់ទុកថា ជាទីតាំងដ៏ពិបាកបំផុតមួយសម្រាប់ អង្គការសុខភាពពិភពលោកមិនធ្លាប់បានជួបប្រទះពីមុនមកទេ ព្រោះតែអ្នកស្រុកក្នុងតំមបន់នេះ រស់នៅកក់កុញនិងចល័តចុះឡើង ដោយសារតែបញ្ហាអសន្តិសុខដែលបង្កឡើងពីក្រុមប្រដាប់អាវុធចំនួនពីរក្រុម ហើយអ្វីដែលរឹតតែលំបាកនោះគឺជំងឺនេះបាន ឆ្លង រាលដាលនៅតាមមណ្ឌលសុខភាពតែម្តង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation