ព័ត៌មានជាតិ

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានឹងបញ្ជូនសមាជិក២ពាន់ចូលរួមសង្កេតការណ៏បោះឆ្នោតនាខែកក្តដា

image


(ភ្នំពេញ) ៖ ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ឯកឧត្តម ហេង វ៉ាន់ដា បានប្រកាសឱ្យដឹងនៅថ្ងៃទី១៦ ខែឧសភានេះថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែល មាន៩៦គ្រឹះស្ថាន ដោយមានទីតាំងគោលនិង សាខានៅគ្រប់២៥ខេត្តក្រុង នឹងបញ្ជូនសមាជិកប្រមាណ២០០០នាក់ ដើម្បីចូលរួមធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៦ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

តាមការបញ្ជាក់របស់ ឯកឧត្តម ហេង វ៉ាន់ដា ការបញ្ជូនសមាជិក២ពាន់នាក់ចូលរួមធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតនេះ គ្រោងចំណាយថវិការចំណាយសរុបជិត២០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ហើយការចូលរួមនេះ ជាចូលរួមដោយស្មគ្រចិត្តរបស់សមាជិកសមាគម។ ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជារូបនេះក៏បានប្រៀបធៀបថា ខុមហ្វ្រែលជាអង្គការតូចណាស់បើធៀបនឹងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានោះ។

សូមជំរាបថា បើយោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៦ ឆ្នាំ២០១៨ ការចុះឈ្មោះអ្នកសង្កេតការណ៏បោះឆ្នោតជាតិ ប្រព្រឹត្តតាំងពីថ្ងៃទី ២៣មេសា រហូតដល់ថ្ងៃទី ១៨ កក្តដា ខណៈដែលការចុះឈ្មោះអ្នកសង្កេតការណ៏បោះឆ្នោតអន្តរជាតិ នឹងបន្តរហូតដល់ថ្ងៃទី ២៥ កក្តដា ខាងមុខ៕

អត្ថបទ៖ អោម ចែតច័​ន្ទណារ៉ា រូបភាពឯកសារ

ព័ត៌មានទាក់ទង...