ស្នងការខេត្តកំពង់ឆ្នាំបង្ហាញមុខក្រុមក្មេងទំនើងគប់កញ្ចក់រថយន្តពេលយប់តាមផ្លូវជាតិលេខ៥ មុននឹងបញ្ជូនទៅតុលាការ
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង ៖ ក្រុមក្មេងទំនើងចំនួន៨នាក់ក្នុងចំណោមបក្ខពួក១១នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន ក្រោយពីពួកគេធ្វើសកម្មភាព គប់កញ្ចក់រថយន្តនៅពេលយប់តាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្ត កំពង់ឆ្នាំង ។
ក្រុមក្មេងទំនើងទាំង៨នាក់នេះ ត្រូវបានប៉ូលីសបង្ហាញមុខដល់អ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មុននឹងបញ្ជូនទៅកាន់តុលាការ។

លោកឧត្តមសេនីយ៍ទោឡុច សុវណ្ណរ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា ក្រុមក្មេងទំនើង ដែលតែងតែធ្វើសកម្មភាពគប់កញ្ចក់រថយន្តតាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ទាំងអស់មានចំនួន១១នាក់ នៅពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនបាន៨នាក់ហើយ។លោកស្នងការបន្តថា ក្រុមក្មេងទំនើងទាំងនេះ តែងបានធ្វើសកម្មភាព នៅក្នុងភូមិសាស្រ្តស្រុកបរិបូរណ៍ ស្រុករលាប្អៀរ និង ក្រុងកំពង់ឆ្នាំង ។

ការធ្វើសកម្មភាពរបស់ក្មេងទំនើងទាំងនេះ គឺធ្វើឡើង ដើម្បីបង្ករអសន្តិសុខតាមផ្លូវ ធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចក្នុងការធ្វើដំណើរនៅពេលយប់។ ក្រោយពីបង្ករបញ្ហា រួចហើយនោះ មានរថយន្តឬម៉ូតូមិនអាចទៅមុខរួច ឬគ្រោះថ្នាក់ចរាចរណ៍ ពួកវាគឺធ្វើសកម្មភាពលួចសម្ភារៈ លុយកាក់ របស់អ្នកដំណើរតែម្តង ។
លោកឧត្តមសេនីយ៍ទោឡុច សុវណ្ណរ៉ា បានអោយដឹងទៀតថា ក្រុមក្មេងទំនើងទាំងអស់នេះក្រោយពីធ្វើតេស្ត ទឹកនោមរួចមក ឃើញថា ពួកគេសុទ្ធតែជា អ្នកសេពគ្រឿងញៀន ហើយក្នុងចំណោមបក្ខពួកទាំង៨នាក់នេះ មានម្នាក់ជាមេខ្លោងក្នុងការធ្វើ សកម្មភាពនេះ គឺឈ្មោះ អ៊ុំ ចន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ហើយក្រុមក្មេងទំនើងទាំងនេះ គឺសុទ្ធតែរស់នៅក្នុងឃុំផ្សារ ស្រុកបរិបូរណ៍ទាំងអស់ ។ក្នុងពេលធ្វើសកម្មភាពម្តងៗ បង្ករអោយ បែកកញ្ចក់រថយន្ត រងរបួសដល់អ្នកបើកបរ និង ព្រូរថយន្ត។ ហើយក្នុងរយៈពេល ប៉ុន្មាថ្ងៃនេះ ក្រុមក្មេងទំនើងបានធ្វើសកម្មភាព គប់កញ្ចក់រថយន្តប្រមាណជិត៣០រថយន្ត និង បង្ករអោយមនុស្សម្នាក់រងរបួស បែកក្បាលផងដែរ ។

លោកស្នងការបានអំពាវនាវ អោយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនិងត្រូវរាយកាតណ៍មកសមត្ថកិច្ចជាបន្ទាន់ដើ់ម្បី សមត្ថកិច្ចមានវិធានការអន្តរាគមន៍បានទាន់ពេលវេលា។លោកស្នងការបានបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់នឹងត្រូវបញ្ជូន ទៅកាន់តុលា រីឯបក្ចពួក៣នាក់ទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ៖ ហឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation