បង់ក្លាដេស ត្រៀមបញ្ជូនពលរដ្ឋរ៉ូហ៊ីងយ៉ាមួយចំនួន ទៅមីយ៉ាន់ម៉ាវិញ
| ព័ត៌មានអន្តរជាតិ
SHARE

បង់ក្លាដេស ៖ ប្រទេសបង់ក្លាដេសបាននិយាយកាលពីថ្ងៃពុធថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមធ្វើមាតុភូមិ និវត្តន៍ជនមូស្លីមរ៉ូហ៊ីងយ៉ាជាង៧សែននាក់ ដែលបានភៀសខ្លួនចេញពីអំពើហិង្សាដែលដឹកនាំដោយកងទ័ពនៅមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំមុនមកស្នាក់នៅតំបន់ព្រំដៃននៃប្រទេសខ្លួននោះ។

ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់នោះ ជនភៀសខ្លួនដែលគ្រោងនឹងចាកចេញពីប្រទេសបង់ក្លាដេសបាននិយាយថា ពួកគេនឹង បដិសេធមិនវិលត្រលប់ទៅរដ្ឋរ៉ាក់ឃីនវិញទេ ដោយសារតែពួកគាមានការព្រួយបារម្ភនិងភ័យខ្លាចចំពោះសុវត្ថិភាព។ អ្នកខ្លះនិយាយថា សាច់ញាតិរបស់ពួកគេមួយចំនួនបានភៀសខ្លួនពីជំរំស្នាក់នៅក្នុងប្រទេសបង់ក្លាដេស ដើម្បីគេចពីការ បញ្ជូនត្រឡប់ទៅមីយ៉ាន់ម៉ាវិញនោះ។
អាជ្ញាធរបង់ក្លាដេសបាននិយាយកាលពីថ្ងៃពុធថា មានក្រុមគ្រួសារជនភៀសខ្លួនចំនួន៣០ នឹងត្រូវគេប្រគល់ឱ្យអាជ្ញាធរមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍នេះ នៅច្រកទ្វារព្រំដែន Ghumdhum ដែលនៅជិតទីក្រុងឆ្នេរសមុទ្រ Cox's Bazar ភាគអាគ្នេយ៍នៃប្រទេស បង់ក្លាដេស ដែលជាទីតាំងជំរុំបណ្តោះអាសន្នរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារស់នៅ។

បង់ក្លាដេសនិងមីយ៉ាន់ម៉ា បានយល់ព្រមចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋមូស្លីំរ៉ូហ៊ីងយ៉ា កាលពីខែមករាឆ្នាំមុន ប៉ុន្តែ បានលុបចោលគម្រោងនេះវិញ ចំពេលដែលមានការព្រួយបារម្ភពីសំណាក់មន្ត្រីអង្គការសហប្រជាជាតិនិង និងក្រុមរ៉ូហ៊ីងយ៉ា ផ្ទាល់តែម្តង អំពីសុវត្ថិភាពរបស់ពួកគេ ដែលមិនត្រូវបានធានាច្បាស់លាស់ពីយោធាមីយ៉ាន់ម៉ា។

មន្រ្តីមីយ៉ាន់ម៉ាបាននិយាយកាលពីពេលថ្មីៗថា ពួកគេនឹងទទួលបានជនភៀសខ្លួន ១៥០នាក់ជារៀងរាល់ថ្ងៃ។
ជុំវិញបញ្ហានេះ ថ្វីបើមានការសន្យាពីរដ្ឋាភិបាលមីយ៉ាន់ម៉ាក៏ដោយក៏សកម្មជនសិទ្ធិមនុស្សរបស់UNនិយាយថា មិនទាន់មានលក្ខខណ្ឌសុវត្ថិភាពសម្រាប់ការវិលត្រឡប់របស់ពលរដ្ឋរ៉ូហ៊ីងយ៉ានៅឡើយទេ។

កាលពីសប្តាហ៍មុន អ្នកស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានហៅផែនការមាតុភូមិនិវត្តន៍ថា ជាការធ្វើឡើងដោយប្រញាប់ប្រញាល់ ហើយបានសម្តែងការព្រួយបារម្ភថា គ្មានការធានាថា ជនភៀសខ្លួននឹងត្រូវបានការពារពីការធ្វើទុក្ខបុកម្នេញថ្មីៗទេនៅពេលដែលពួកគេត្រឡប់ទៅស្រុកភូមិរបស់គេនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation