ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស ទទួលបានការគាំទ្រពីគណៈរដ្ឋមន្ត្រី សម្រាប់ការចាកចេញពីEU

image

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បានប្រកាសកាលពីថ្ងៃពុធថា គណៈរដ្ឋមន្រ្តីបានផ្តល់ការគាំទ្រដល់ កិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប( Brexit )របស់លោកស្រី។
លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ប្រាប់អ្នកកាសែតបែបនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីបន្ទាន់មួយ ដែលបានចំណាយពេលអស់ជាង២ម៉ោងនោះ។

លោកស្រី Theresa May បានទទួលស្គាល់នូវការបញ្ហាប្រឈមរបស់រដ្ឋាភិបាលនិងប្រទេសនេះ សម្រាប់ការចាកចេញពី សហគមន៍អឺរ៉ុប ដោយលោកស្រីបានបន្ថែមយ៉ាងដូច្នេះថា "ខ្ញុំជឿជាក់យ៉ាងមុតមាំចំពោះក្បាលឧត្តមគតិនិងបេះដូងខ្ញុំថា នេះគឺជាការសម្រេចចិត្តដែលជាផលប្រយោជន៍ល្អបំផុតសម្រាប់ចក្រភពអង់គ្លេសទាំងមូល"។

លោស្រីបន្ថែមថា គណៈរដ្ឋមន្រ្តីរបស់លោកស្រីបានពិភាក្សាវែងវែកញែកយ៉ាងលម្អិត ចំពោះកិច្ចព្រមព្រៀងចាកចេញពី សហភាពអឺរ៉ុបនេះ និងបានព្រាងរួចរាល់ដើម្បីចរចាជាមួយប្រទេសប៊្រុចសែល។
លោកស្រីនាយករដ្ឋមន្ត្រី អះអាងថា លោកស្រីនឹងធ្វើសេចក្តីថ្លែងការណ៍ពេញលេញមួយ ទៅកាន់សភាប្រជាជន នៅថ្ងៃព្រហស្បតិ៍នេះ៕

ព័ត៌មានទាក់ទង...