ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងនិយាយថា លោក គីម ជុងអ៊ុន បានទៅត្រួតពិនិត្យមើលការសាកល្បងអាវុធយុទ្ធសាស្ត្រ
| ព័ត៌មានអន្តរជាតិ
SHARE

ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងបានឱ្យដឹងកាលពីថ្ងៃទី១៦ខែវិច្ឆិកាថា មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បានអញ្ជើញទៅត្រួតពិនិត្យការធ្វើតេស្តអាវុធយុទ្ធសាស្ត្រថ្មីមួយ ដែលត្រូវបានគេចាត់ទុកថា នេះគឺជាការបង្ហាញ ដល់ពិភពលោកថ្មីមួយទៀតនៃការវិវត្តន៍រីកចម្រើនយ៉ាងឆាប់រហ័សនូវសមត្ថភាពយោធារបស់កូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បន្ថែមថា ការអភិវឌ្ឍលើអាវុធប្រភេទថ្មីរបស់កូរ៉េខាងជើងនេះ ទើបតែត្រូវបានគេបង្ហាញ ជាសាធារណៈជាលើកដំបូងតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនៅក្នុងខែនេះ។ ហើយបញ្ជាក់ថា ការធ្វើតេស្តអាវុធយុទ្ធ សាស្ត្រថ្មីនេះ គឺទទួលបានជោគជ័យ។

ដំណើរចុះទៅត្រួតពិនិត្យមើលការសាកល្បងអាវុធយុទ្ធសាស្ត្រថ្មីនេះ គឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកគីម ជុងអ៊ុន បើគិតចាប់តាំងពីកិច្ចប្រជុំជាប្រវត្តិកសាស្ត្ររវាងលោកនិងលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីមិថុនា ហើយដែលមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ រួមទាំងការបង្កើត ទំនាក់ទំនងថ្មី រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

ការសាកល្បងអាវុធយុទ្ធសាស្ត្រថ្មីរបស់ក្រុងព្យុងយ៉ាងនេះ អាចនឹងបង្កើនភាពតានតឹងជាមួយក្រុងវ៉ាស៊ីនតោន ខណៈដែល សេតវិមានធ្លាប់បានអះអាងនាពេលកន្លងមកថា នឹងមិនមានការបន្ធូរបន្ថយទណ្ឌកម្មអន្តរជាតិណាមួយទេ រហូតដល់ប្រទេស កូរ៉េខាងជើង ចាត់វិធានការជាក់ស្តែងបន្ថែមដើម្បីបោះបង់អាវុធនុយក្លេអ៊ែរ ឬមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation