អគ្គលេខាធិការUN ចូលរួមមរណទុក្ខជាមួយក្រុមគ្រួសាររបស់កងកម្លាំងរក្សាសន្តិភាពដែលបានបាត់បង់ជីវិត
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្ដែងមរណទុក្ខដ៏ក្រៀមក្រំ ក្រុមគ្រួសារនៃកងរក្សាសន្តិភាពដែលត្រូវ បានគេសម្លាប់ កាលពីថ្ងៃពុធនៅដែនដីBeni នៃខេត្តNorth Kivu ក្នុងអំឡុងពេលប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

យោងតាមលោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា កងកម្លាំងសន្ដិសុខ ៧នាក់របស់អង្គការសហប្រជាជាតិត្រូវបានសម្លាប់និង ១០នាក់ផ្សេងទៀតបានរងរបួសក្នុងប្រតិបត្តិការយោធា រួមគ្នាជាមួយកងកម្លាំងកុងហ្គោប្រឆាំងនឹងពួកឧទ្ទាមនៅភាគឦសាននៃប្រទេសនេះ ដែលជាទីតាំងមួយកំពុងប្រឈមនឹងការផ្ទុះ ឡើងនៃជំងឺអេបូឡា។

អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយនៅឯទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កដោយបញ្ជាក់ថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតែបាត់ខ្លួននៅឡើយ ហើយ យោធាកុងហ្គោជាច្រើននាក់ក៏ត្រូវបានសម្លាប់និងរងរបួសនៅក្នុងការប៉ះទង្គិចជាមួយក្រុមឧទ្ទាមADF កាលពីថ្ងៃពុធនោះ។
លោក Stephane Dujarric បញ្ជាក់បន្ថែមថា កងកម្លាំងរក្សាសន្តិភាពដែលត្រូវបានសម្លាប់ មាន៦ នាក់គឺមកពីប្រទេសម៉ាឡាវី និងម្នាក់ទៀតមកពីប្រទេសតង់ហ្សានី។

សូមជំរាបថា ភាគខាងកើតរបស់ប្រទេសកុងហ្គោ គឺជាតំបន់ជម្លោះដ៏រ៉ាំរៃ និងជាជំរករបស់ក្រុមប្រដាប់អាវុធផ្តាច់ខ្លួនជាច្រើនក្រុម ដែលកំពុងប្រជែងអំណាចគ្នា ដើម្បីគ្រប់គ្រងតំបន់ដែលសម្បូរទៅដោយធនធានរ៉ែនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation