សិស្សបឋមសិក្សាទន្លេបិទ ៣៥នាក់ពុលចំណីក្នុងសាលាត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ យ៉ាងហោចណាស់មានក្រុមក្មេងៗសិស្សតូចៗនៃសាលាបឋមសិក្សាទន្លេបិទប្រមាណ ៣៥នាក់ បានរងការពុល ដោយសារការញាំចំណីអាហារនៅក្នុងសាលារបស់ខ្លួន ដែលស្ថិតក្នុង ភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។

បើតាមការរៀបរាប់របស់កុមាររងគ្រោះផ្ទាល់បានអោយដឹងថា មុនពេលពុលគឺពួកគេបានទិញ អាហារដែលគេបានលក់នៅក្នុង សាលាមកញាំ រួមមាន បាយ កាហ្វេ ទឹកសាម៉ូរ៉ៃជាដើម ហើយ ក្រោយពេលញាំហើយមួយសន្ទុះ ក៏មានអារម្មណ៍ វិលៗនឹងអស់កំលាំង មានអ្នកខ្លះវិលមុខដួល អ្នកខ្លះក្អួត និងអ្នកខ្លះទន់ដៃទន់ជើងតែម្តង ។

ក្រោយកើតហេតុក្មេងសិស្សសាលាទាំងនោះត្រូវបានលោកគ្រូ អ្នកគ្រូនឹងម្ដាយឪពុក ដែលនៅផ្ទះជិតនោះបញ្ជូនមកកាន់មណ្ឌលសុខភាពទន្លេបិទ រួមទាំងក្រុមគ្រូពេទ្យបានចេញរថយន្តសង្គ្រោះបន្ទាន់ ជាច្រើនគ្រឿងដឹកមកសង្រ្គោះ នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមភ្លាមៗ ផងដែរ ដើម្បីបង្ការកុំឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិត។

រហូតមករសៀលថ្ងៃនេះនៅមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរ ឬ អ្នកជំនាញនៅឡើយទេអំពីករណីពុលធ្វើឲ្យកុមារចំនួន៣៥ នាក់រងគ្រោះ ខណៈ ដោយក្រុមគ្រូពេទ្យកំពុងតែញ៉ាប់ដៃញ៉ាប់ ជើងជួយសង្គ្រោះក្មេងៗទាំងនោះ។

លោក សួស សំណាង នាយកសាលាបឋមសិក្សាទន្លេបិទ បានបញ្ជាក់ឱ្យដឹងថា កូនសិស្សដែលពុលចំណីអាហារមាន ចំនួន៣៥នាក់ ក្នុងនោះមានមានកុមារខ្លះ ត្រូវឱពុកម្តាយដឹក ទៅពេទ្យឯកជនរៀងៗខ្លួន អ្នកខ្លះបញ្ជូនទៅមណ្ឌលសុខភាព ទន្លេបិទ និងបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដូចនេះមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ ។

សូមជម្រាបថានេះជាលើកទីមួយហើយសម្រាប់ខេត្តត្បូងឃ្មុំ ដែលកើតមានករណីពុលចំណីអាហារក្នុងសាលារៀន ហើយជា សំណាងល្អមិនបានបង្ករគ្រោះថ្នាក់ដល់អាយុជីវិត៕ ដោយ៖ជឹង សេងឡុង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation