សង្គម

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសរបស់UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី១៧ខែសីហា

image



ភ្នំពេញ៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងទទួលជួបជាមួយ លោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចលើកទី១នៅកម្ពុជារបស់ លោក វីទីត មុនតាប៊ន ភាគីទាំងពីរបានជជែកពិភាក្សាអំពី វឌ្ឍនភាពនៃស្ថានសិទ្ធិមនុស្សនៅកម្ពុជា កិច្ចការ និងសមិទ្ធផលរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានបទមួយចំនួនទៀត ពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស៕