ព័ត៌មានអន្តរជាតិ

តួលេខអ្នកឆ្លងជំងឺកូវីដ-១៩សរុបនៅសហរដ្ឋអាម៉េរិកកើនឡើងដល់ ៩២.៩២លាននាក់ ខណៈការព្រួយបារម្ភកាន់តែខ្លាំងឡើងលើស្ថានភាពជំងឺសកលនេះ

image


សហរដ្ឋអាម៉េរិក៖ យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងវិស្វកម្មនៃសាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាម៉េរិកបានបង្ហាញថា គិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះចំនួនពលរដ្ឋអាម៉េរិកដែលបានឆ្លងជំងឺ COVID-១៩ មានច្រើនជាង ៩២.៩២លានករណី នៅទូទាំងប្រទេស ដោយក្នុងនោះចំនួនអ្នកស្លាប់បានកើនឡើងជាង ១.០៣៧ លាននាក់។ស្របពេលដែលការចាក់វ៉ាក់សាំងសរុបចំនួនជិត ៦០២ លានដុស ត្រូវបានចាក់ជូនពលរដ្ឋនៅទូទាំងប្រទេសរួចរាល់ហើយ ។


ផ្អែកតាមការស្ទាបស្ទង់មតិមួយកាលពីពេលថ្មីៗនេះបង្ហាញថា មានពលរដ្ឋអាម៉េរិកជាច្រើនបានសម្តែងនូវភាពទុទិដ្ឋិនិយមទៅលើស្ថានការណ៍ជំងឺកូវីដនៅក្នុងប្រទេសនាពេលបច្ចុប្បន្ន ដោយបានមើលឃើញអំពីការកើនឡើងនូវការឆ្លងរាលដាលជំងឺកូវីដ ដែលបង្កឡើងដោយវីរុសកូវីដ Omicron បម្លែងថ្មីប្រភេទ (BA.4 និង BA.5)។
គិតចាប់តាំងពីខែមេសា កន្លងទៅ ចំនួនពលរដ្ឋអាម៉េរិកដែលធ្លាប់បានបង្ហាញសុទិដ្ឋិនិយមចំពោះវិធានការគ្រប់គ្រប់ជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល នោះបានបន្ដធ្លាក់ចុះយ៉ាងខ្លាំងចាប់ពីប្រមាណ ៦១% មកត្រឹមតែ ៤១%តែប៉ុណ្ណាះ។


ចំនួនពលរដ្ឋដែលបង្ហាញក្តីបារម្ភលើស្ថានការណ៍ជំងឺកូវីដនៅក្នុងប្រទេស បានកើនឡើងពី ១៥% មកដល់ ៣០% ចំណែកឯអ្នកដែលគិតថាស្ថានការណ៍ជំងឺកូវីដមិនមានអ្វីប្រែប្រួលនោះ ក៏បានកើនឡើងពី ២១% ឡើងដល់ ២៩%ផងដែរ។
តាមលទ្ធផលការស្ទាបស្ទង់ប្រជាមតិមួយកាលពីខែកក្កដានិងសីហាកន្លងទៅ ដែលធើ្វឡើងស្របពេលដែលអត្រាអ្នកឆ្លងកូវីដប្រចាំថ្ងៃនៅក្នុងសហរដ្ឋអាម៉េរិកបានកើនឡើងជាង ១២ម៉ឺននាក់ក្នុងមួយថ្ងៃ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect