ព័ត៌មានអន្តរជាតិ

ពន្យាពេលប្រកាសលទ្ធផលបោះឆ្នោតប្រធានាធិបតីនៅក្នុងប្រទេសកេនយ៉ាបន្ទាប់ពីមានមន្ទិលសង្ស័យក្រោយឆាករកឃើញថាមានភាពមិនប្រក្រតីច្រើន

image


កេនយ៉ា៖ ការប្រកាសលទ្ធផលបោះឆ្នោតប្រធានាធិបតីនៅក្នុងប្រទេសកេនយ៉ាទំនងជាត្រូវបានពន្យាពេល បន្ទាប់ពីរកឃើញមានភាពមិនប្រក្រតីជាច្រើនដែលបានកើតមានឡើងនៅក្នុងដំណើរការបោះឆ្នោតមួយនេះ ដូចជាការបែងចែកបក្សពួកនៅក្នុងជួរគណៈកម្មការរៀបចំបោះឆ្នោតជាដើម ដែលអាចនឹងនាំឱ្យមានការមិនទទួលស្គាល់ដោយគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងជាមួយគ្នា។


យោងតាមច្បាប់របស់ប្រទេសកេនយ៉ាបានលើកឡើងថា លទ្ធផលបោះឆ្នោតខាងលើនេះគ្រោងនឹងប្រកាសនៅថ្ងៃទី ១៦ ខែសីហា ពោលគឺនិងត្រូវធើ្វឡើងក្រោយពេលប្រាំពីរថ្ងៃបន្ទាប់ពីការបោះឆ្នោតរួចរាល់។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសកេនយ៉ាបានសម្រេចធើ្វការពន្យាពេលប្រកាសលទ្ធផលបោះឆ្នោតប្រធានាធិបតីមួយនេះដោយមិនមានផ្តល់ការបកស្រាយល្អិតល្អន់ណាមួយនោះឡើយ។
តាមលទ្ធផលបឋមក្រៅផ្លូវការលោកអនុប្រធានាធិបតី William Ruto បានធើ្វការនាំមុខយ៉ាងប្រកិតប្រកើយលើរូបលោកអតីតនាយករដ្ឋមន្ត្រី Raila Odinga ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ BBC