ព័ត៌មានអន្តរជាតិ

ផ្ទុះឆេះឃ្លាំងសន្និធិ (ស្តុក) កាំជ្រួចក្នុងទីផ្សារមួយកន្លែងនៅប្រទេសអាម៉េនីបង្កឱ្យមានអ្នកស្លាប់៦នាក់និងរបួសជាច្រើននាក់ផ្សេងទៀត

image


អាម៉េនី៖ យោងតាមអាជ្ញាធររបស់ប្រទេសអាម៉េនីបានបញ្ជាក់ឱ្យដឹងថា មានករណីផ្ទុះដ៏ធំចំនួនពីរលើកបានកើតឡើងនៅឯអគារឃ្លាំងស្តុកកាំជ្រួចមួយកន្លែងនៅឯទីផ្សារ Sumarlu ដ៏មមាញឹកមួយក្នុងទីក្រុង Yerevan ។
ហេតុការណ៍ផ្ទុះមួយនេះបង្កឱ្យមានការឆាបឆេះយ៉ាងខ្លាំងនៅឃ្លាំងស្តុកកាំជ្រួចខាងលើ និងបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៦នាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួស។
ក្រុមអ្នកជួយសង្គ្រោះបានរុះរើកម្ទេចកំទីដែក និងថ្មចេញពីកន្លែងកើតហេតុខាងលើដើម្បីជួយសង្គ្រោះអ្នកដែលនៅរស់រានមានជីវិត ខណៈដែលសំណង់អគារជាច្រើនខ្នងត្រូវបានបាក់រលំសង្កត់ពីលើ។
មកដល់នឹងពេលនេះគេនៅមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដដែលបង្កឱ្យមានឧប្បត្តិហេតុនេះនៅឡើយទេ។ ដោយឡែក បណ្ដាញផ្សព្វផ្សាយក្នុងស្រុកបានធើ្វការប៉ាន់ស្មានថា ហេតុការណ៍ផ្ទុះនេះទំនងជាបណ្តាលមកពីការស្តុកទុកវត្ថុធាតុដែលងាយឆាបឆេះនៅក្នុងឃ្លាំងដោយមិនបានប្រុងប្រយ័ត្នជាមុននិងហ្មត់ចត់នោះ ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect