សម្តេច ទៀ បាញ់ ដឹកនាំសិក្ខាកាមនាយទាហាន ជាង១,៩០០នាក់ ទៅសិក្សាស្វែងយល់ពីវិមានឈ្នះឈ្នះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ សាងសង់វិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ បានអញ្ជើញដឹកនាំសិក្ខាកាមនាយកទាហាន ជាង១,៩០០នាក់ មកពីសាលាយោធាចំនួន២ គឺសាលាយោធាថ្មាតពង និងសាលាយោធាថ្លុកតាសេក ទៅសិក្សាស្វែងយល់ពីវិមានឈ្នះឈ្នះ ​ដែលកំពុងដំណើរការសាងសង់ ​ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចពិជ័យសេនា បានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃដំណើរទស្សនៈកិច្ចនេះ គឺដើម្បីឲ្យសិក្ខាកាមនាយទាហាន ដែលកំពុងសិសក្សា នៅសាលាយោធា បានស្វែងយល់ពីតម្លៃ នៃគោលនយោបាយ និងវិមានឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក។ សម្តេចបន្ថែមថា នេះគឺជាជំហានដំបូងប៉ុណ្ណោះទេ នៅថ្ងៃអនាគត នឹងមានសិក្ខាកាម មកសិក្សាពីវិមានឈ្នះឈ្នះ ជាបន្តបន្ទាប់ទៀត។

នៅក្នុងឱកាសនោះ សម្តេច ទៀ បាញ់ ក៏បានការចុះត្រួតពិនិត្យ ដំណើរការសាងសង់ នៃវិមានឈ្នះឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យវិមាន ដែលជានិមិត្តរូបនៃសន្តិភាព ការបង្រួបបង្រួមជាតិខ្មែរ មួយនេះ កសាងឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលានៃថ្ងៃប្រារព្ធពិធី តាមការកំណត់ ពោលគឺត្រូវសម្ពោធ នៅចុងខែធ្នូ ឆ្នាំ២០១៨នេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។

សូមជម្រាបថា វិមានឈ្នះ-ឈ្នះ​ បានចាប់ផ្តើមសាងសង់ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិចតា​។ ការសាងសង់វិមានឈ្នះឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation