នាព្រឹកថ្ងៃនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាគ្នា អំពីការធ្វើវិសោនកម្មច្បាប់ស្តីពីព្រៃឈើ ដើម្បីការពារធនធានធម្មជាតិព្រៃឈើ នាទីស្តីការក្រសួងមមហាផ្ទៃ។
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ សម្ដេចក្រឡាហោម ស ខេង បានស្ដាប់របាយការណ៍ស្ដីពីលទ្ធផល នៃការសិក្សាស្រាវជ្រាវ ធ្វើវិសោធនកម្មច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងច្បាប់ស្ដីពីជលផល។
សូមបញ្ជាក់ថា ក្រោយពីការប្រកាសបង្ក្រាប រាល់បទល្មើសព្រៃឈើ នាពេលកន្លងមក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានដាក់ចេញវិធានការ ជាបន្តបន្ទាប់ បង្ក្រាបសកម្មភាពពាក់ព័ន្ធ បទល្មើសព្រៃឈើ តាមការសន្យា ជាក់ស្តែងសម្តេច បានដកហូតតួនាទី ប្រធានច្រកទ្វារ នៅខេត្តត្បូងឃ្មុំ ចំនួន៥រូប ហើយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានស្នើអភិបាលខេត្ត ភាគឦសាន៣រូប ត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើឲ្យបាន ទាន់ពេលវេលា៕