ព្រឹទ្ឋសភា នឹងបន្តសម័យប្រជុំលើកទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុឆ្នាំ២០១៩
| ព័ត៌មានជាតិ
SHARE

នៅវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏ព្រឹទ្ធសភា ។

បន្ទាប់ពីចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏ព្រឹទ្ធសភា ឯកឧត្តម ម៉ម ប៊ុន នាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យ មានប្រសាសន៏ឲ្យដឹងថា របៀបវារៈប្រជុំរួមមាន៖
១-ពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
២-ពិនិត្យសេចក្តីព្រាង ច្បាប់ស្តីពីការទូ ទាត់ ថវិកាទូទៅរបស់រដ្ឋសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៧។
៣-ពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
(១)-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាមស្តីពីការចៀស
វាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ ចំណូល។
(២)-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូនេស៊ីស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៤-ពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការអនុ ម័តយល់ព្រមលើសន្ធិ សញ្ញាស្តីពីបត្យា ប័ន រវាងព្រះរា ជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ទៅក្នុងរបៀបវារៈសម័យ ប្រជុំលើកទី២នៃព្រឹទ្ធសភានីតិកាលទី៤។

ឯកឧត្តមបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៏ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ បន្តសម័យប្រជុំលើកទី២ ព្រឹទ្ធ សភានីតិកាលទី៤ក្រោមអធិបតី ភាព សម្តេចវិបុលសេនា ភក្តីសាយ ឈុំ ប្រធានព្រឹទ្ធ សភា។

សូមជំរាបថា កាលពីថ្ងៃទី១៥ខែវិច្ឆិកា
ឆ្នាំ២០១៨រដ្ឋសភាបានពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញ វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដោយសម្លេង គាំទ្រ១១៣/ ១១៥ សម្លេង៕ អត្ថបទ៖ វង សុភ័ក្ត្រ រូបភាព៖ ប៉ក់ សុខឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation