រថយន្តសេរីថ្មីរបស់លោកអភិបាលរងស្រុកកែវសិមា  ត្រូវបានម៉ូតូម៉ាក MSX បើកបុក ខ្ទេចផ្នែកខាងមុខ
| ព័ត៌មានជាតិ
SHARE

ករណីគ្រោះថ្នាក់ចរាចរណ៍ មួយ រវាងម៉ូតូនិងរថយន្ត បង្កអោយមានការភ្ញាក់ផ្អើល ពេញស្រុកកែវសិមាកាលវេលាម៉ោង ១១ និង ៤៥ នាទី ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅចំនុចភូមិ អូរអាម ឃុំ ស្រែខ្ទុម ស្រុក កែវសីមា ខេត្ត មណ្ឌលគិរី។  

យោងតាមប្រភពព័ត៏មាន អ្នកដែលឃើញហេតុការណ៍ ផ្ទាល់ បានអោយដឹងថា ពេលកើតហេតុ គេឃើញរថយន្តតាកូមា បើកបរ ពីស្រុកកែវសិមា ឆ្ពោះមកផ្លូវប៉ុស្ដិ៍ទ្វេភាគីឡាប៉ាឃេ  ក្នុងល្បឿនមធ្យម  ស្រាប់មកដល់កន្លែងកើតហេតុ គេឃើញម៉ូតូ  ម៉ាកMSX  អត់ស្លាកលេខ  រួមដំណើរដោយមនុស្សពីរនាក់ ទិសដៅពីប៉ុស្ដិ៍  ឡាប៉ាឃេ  មកស្រុក  ស្រាប់មកបុករថយន្តពីមុខពេញទំហឹង  លាន់លឹដូចរន្ទះបាញ់បង្កអោយមានការភ្ញាក់ផ្អើលដោយសារជៀសម៉ូតូពីមុខ ។

សមត្ថកិច្ចស្រុកកែវសិមាបានអោយដឹងថាអ្នកបើកបររថយន្តមាន ឈ្មោះ សាន គឹមអ៊ាប ភាទប្រុស អាយុ ៣៨ ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ មានតួរនាទីជាអភិបាលរងស្រុកកែវសិមា ។ ចំណែកជនរងគ្រោះមាន

១. សាន សុខជី ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ 

ទី២. ឈ្មោះ ដេម ប៊ុនណា ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កសិករ  អ្នកទាំងពីរមានទីលំនៅ ភូមិ អូរអាម ឃុំ ស្រែខ្ទុម ស្រុក កែវសីមា ខេត្ត មណ្ឌលគិរី ជិះម៉ូតូមាក់ ហុងដា MSX  ពណ៌ ស លាយ ខ្មៅគ្មានស្លាកលេខ  ជនរង្គ្រោះទាំងពីររងរបួសធ្ងន់។  បច្ចុប្បន្ននាក់រងរបួសទាំងពីរត្រូវបានក្រុមគ្រួសារបញ្ចូនទៅមន្ទីពេទ្យនៅប្រទេសវៀតណាម ចំណែកវត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ធាននគរបាលស្រុកកែវសីមា ដើម្បីកសាងតាមនិតិវិធីច្បាប់។  

សូមបញ្ជាក់ថា  រថយន្តរបស់លោក  សាន គឹមអ៊ាត   ជាអភិបាលរងស្រុកកែវសិមានេះ  គឹទើបតែទិញនាពេលថ្មីៗនេះដោយមិនទាន់បានធ្វើស្លាកលេខផង  បច្ចុប្បន្នត្រូវម៉ូតូបើកមកបុកទាំងគំរោល  បង្កអោយខូចខាតផ្នែកខាងមុខ  ។

មតិពលរដ្ឋទូទៅ សំណូមពរ  ដល់ប្រព័ន្ធច្បាប់មេត្តាធ្វើតាមច្បាប់ចរាចរណ៍  កុំយោគយល់ដល់អ្នកបើកបរខុសឬបំពាន ច្បាប់ មិនថា ពលរដ្ឋឬមន្ត្រីរាជការ។ ដោយ ÷ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation