នាយករដ្ឋមន្រ្តី ផ្ញើសារជូនពរសាសនិកឥស្លាម ទូទាំងពិភពលោក ក្នុងឱកាសចូលបួស ខែរ៉ម៉ាឌន
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចប៊ុនរ៉ានីហ៊ុនសែន បានផ្ញើសារអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូន សាសនិកឥស្លាម នៅទូទាំងពិភពលោកផងដែរ ដែលបានចូលបួសខែរ៉ម៉ាឌន ដែលកម្ពុជានឹងចាប់ផ្ដើម នៅថ្ងៃព្រហស្បតិ៍ទី ១ ខែ រ៉ម៉ាឌន ឆ្នាំ ១៤៣៩ ម៉ូហាំម៉ាត់ សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨។

សម្តេចបានសូមបួងសួង ឲ្យបងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខសប្បាយ ក្ដីមេត្តា ករុណាពីអល់ឡស់គ្រប់ៗគ្នា និង សុំអោយអល់ឡស់ទទួលយកនូវកុសលផលបុណ្យខែបួសរ៉ម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ។

សូមជំរាបថា ខែបួសរ៉ម៉ាឌន ប្រារព្ឋធ្វើឡើងរយៈពេលពេញមួយខែគត់ ជារៀងរាល់ឆ្នាំ ដោយចាប់ពីថ្ងៃទី១៧ឧសភានេះ ដល់ថ្ងៃទី១៥ ឬ១៦ខែមិថុនា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation