នាយករដ្ឋមន្ត្រីបារាំងរៀបចំកិច្ចពិភាក្សាជាមួយក្រុមមេដឹកនាំបក្សប្រឆាំងដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិសង្គម
| ព័ត៌មានអន្តរជាតិ
SHARE

ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែធ្នូ នាយករដ្ឋមន្ត្រីបារាំងបានជួបជាមួយមេដឹកនាំបក្សប្រឆាំងរបស់ប្រទេសនេះ ស្របគ្នាដែលលោក ប្រធានាធិបតី Emmanuel Macron កំពុងស្វែងរកមធ្យោបាយសម្របសម្រួលដើម្បីឈានទៅបញ្ចប់ការតវ៉ា ដែលកំពុងរីកដាល ឡើងនៅទូទាំងប្រទេសចាប់តាំងពីចុងសប្ដាហ៍ ជុំវិញការកើនឡើងហួសហេតុនៃការចំណាយខ្ពស់លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ ពួកគេ។

យុទ្ធនាការប្រឆាំងលោកម៉ាក្រុង ដែលមានឈ្មោះថា "អាវក្រោះពណ៌លឿង" ចាប់ផ្តើមផ្ទុះឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ហើយវាបានក្លាយចំណុចប្រឈមដ៏ស្រួចស្រាវថ្មីមួយទៀត សម្រាប់មេដឹកនាំវ័យក្មេងដែលមានអាយុ៤០ឆ្នាំរូបនេះ ដែលកំពុងតែព្យាយាមទប់ទល់នឹងការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់ខ្លួន តាមរយៈការកំណែទម្រង់សេដ្ឋកិច្ចនោះ។

អ្នកគាំទ្រចលនានេះ បានចាប់ផ្តើមតាមគៀងគរគ្នីគ្នាតាមប្រពន្ធ័អ៊ីនធឺរណែត ដើម្បី បះបោរប្រឆាំងនឹងតម្លៃប្រេងឥន្ធនៈដែល កើនឡើងខ្ពស់ ហើយអ្វីដែលក្រុមអ្នកតវ៉ាផ្ទុះកំហឹងកាន់តែខ្លាំងឡើង គឺគោលនយោបាយរឹតបន្តឹងការចំណាយ ដែលប៉ះពាល់ ខ្លាំងដល់ជីវភាពរបស់ពួគគេ។

ការទាមទារជាចំបងរបស់របស់ពួកគេគឺសូមអោយរដ្ឋាភិបាលផ្អាកការបង្កើនពន្ធលើឥន្ធនៈ ដែលគ្រោងនឹងបន្តកើនឡើង បន្ថែមទៀតនៅខែមករាខាងមុខ រួមទាំងចង់បាននូវវិធានការដើម្បីជំរុញការចំណាយរបស់រដ្ឋឡើងវិញ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation