អង់គ្លេសអាចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកសម្រាប់អនុវត្តពេលចាកចេញផុតពីសហភាពអឺរ៉ុប ប៉ុន្តែនឹងប្រឈមមុខ ជាមួយការដាក់កំហិតមួយចំនួន
| ព័ត៌មានអន្តរជាតិ
SHARE

អង់គ្លេស៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោកស្រី Theresa May បាននិយាយថា កាលពីសប្តាហ៍មុន លោកស្រីបាន ជជែកគ្នាជាមួយប្រធានាធិបតីអាមេរិចលោក ដូណាល់ ត្រាំ នៅកិច្ចប្រជុំកំពូលG20 ដែលធ្វើឡើងនៅប្រទេសអាហ្សង់ទីន អំពីគម្រោងដោះដូរពាណិជ្ជកម្មថ្មីរវាងប្រទេសទាំងពីរ។

លោកស្រីTheresa May បាននិយាយនៅក្នុងសភាអង់គ្លេសកាលពីថ្ងៃចន្ទ ទី៣ ខែធ្នូថា ជំនួបជាមួយលោកដូណាល់ត្រាំនោះ គឺច្បាស់លាស់ណាស់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយអាចនឹងលេចចេញជារូបរាង បន្ទាប់កិច្ចព្រមព្រៀង Brexit ចូលជាធរមាន ដើម្បីអោយចក្រភពអង់គ្លេស។

លោកស្រីTheresa May ក៏បានបញ្ជាក់ផងដែរថា ចក្រភពអង់គ្លេសងប្រឈមនឹងការរឹតត្បិតមួយចំនួនចំពោះការធ្វើ កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ប្រសិនបើវាត្រូវបានធ្វើឡើងក្នុងកំឡុងពេលដែលខ្លួនមិនទាន់បានចាកចេញពីសហភាពអឺរ៉ុប។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation