សម្តេចតេជោ នឹងបំពេញទស្សនៈកិច្ចផ្លូវការ នៅវៀតណាម ពីថ្ងៃទី៦ ដល់៨ធ្នូ ឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

យោងតាមសារព័ត៌មានវៀតណាម VNA បានចុះផ្សាយថា សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំកគណៈប្រតិភូកម្ពុជា អញ្ជើញទៅបំពេញទស្សនៈកិច្ចផ្លូវការ នៅសាធារនៈរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងទី៦ ដល់៨ធ្នូឆ្នាំ២០១៨ខាងមុខនេះ។

ដំណើរទស្សនៈកិច្ចនេះ តបតាមការអញ្ជើញ របស់ឯកឧត្តម ង្វៀនស៊ុនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម។

តាមកម្មវិធីទស្សនៈកិច្ចដែលCNCទទួលបាន ឲ្យដឹងថា ការបំពេញទស្សៈកិច្ចផ្លូវការនៅវៀតណាម សម្តេចនឹងចូលរួមដាក់កំរង់ផ្កាគោរពស្តូបយុទ្ឋជនពាក់លីវៀតណាម និង គោរពវិញ្ញាណក្ខន្ឋប្រាំង្គតំកល់សពលោកហូជីមិញ។ សម្តេចតេជោ នឹងជូបសន្ទនាផ្លូវការ ជាមួយនឹងនាយករដ្ឋមន្រ្តីវៀតណាមនៅវិមានរដ្ឋាភិបាល។សម្តេចនឹងធ្វើជាប្រធានក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួន។ សម្តេចក៏នឹងចូលរួម ជាអធិបតីកំរិតខ្ពស់នូវកិច្ចប្រជុំ ពាក់ព័ន្ឋនឹងពាណិជ្ជកម្មប្រទេសទំាង២។ សម្តេច នឹងទទួលជួបសំដែងការគួរសម និងសន្ទនា ជាមួយប្រធានសមាគមន៍មិត្តភាពវៀតណាមកម្ពុជា។ ក្រៅពីនេះ សម្តេចនឹងជួបប្រធានរដ្ឋសភាវៀតណាម។

សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលសម្តេចអញ្ជើញបំពេញទស្សនៈកិច្ចផ្លូវការនៅប្រទេសវៀតណាម ក្នុងតំណែងជានាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ក្នុងអាណត្តិទី៦នេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation