លោក គង់ គាំ រិះគន់លោក សម រង្ស៊ី ក្រោយក្លាយជាប្រធានស្តីទីបក្សត្រូវបានរំលាយ
| ព័ត៌មានជាតិ
SHARE

អតតីមន្រ្តីគណបក្សសង្គ្រោះជាតិ លោក គង់ គាំ លើកឡើងថា ក្បាលបែក ខ្លួនបែក កន្ទុយបោក។ ការលើកឡើងនេះ បន្ទាប់ពីអ្នកគាំទ្រ តែងតាំងលោក សម រង្សី ជាប្រធានស្តីពីគណបក្សសង្គ្រោះជាតិ។

អតតីមន្រ្តីគណបក្សសង្គ្រោះជាតិ លោក គង់ គាំ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ បានចេញសារនយោបាយចំនួន៥ចំណុចដូចខាងក្រោម៖

-គិតមិនត្រូវ យល់មិនច្បាស់ និងធ្វើអ្វីមិនកើត គឺជាទ្រព្យជាប់ខ្លួនរបស់លោក សម រង្ស៊ី និងគូរកន។
- ប្រធានចលនា ឬប្រធានស្តីទី CNRP វាដូចតែគ្នាទេ។ តែផ្ទៃក្នុងCNRP មិនទទួលស្គាល់ផង ឲ្យអន្តរជាតិណាគេទទួលស្គាល់ទៅកើត។
- សន្និសីទកម្រិតពិភពលោកលើកទី១ របស់អតីត CNRP ក្រៅប្រទេសកំណត់ថា៖ សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ ហើយបានហៅអ្នកប្រឆាំងសម រង្ស៊ី ថាប្រឆាំងកឹម សុខា និងអ្នកប្រឆាំងកឹម សុខា ថាប្រឆាំងសម រង្ស៊ី។

- សម រង្ស៊ី និង សន្និសីទថាលោក កឹម សុខា គ្មានសេរីភាព មតិរបស់គាត់មិនយកជាបានការ ចុះមតិ កឹម មនោវិទ្យា និងអ្នកក្រៅប្រទេសដែលមិនគាំទ្រសម រង្សុី និងសន្និសីទពិតជាប្រឆាំងលោក កឹម សុខា មែនដែរឬ?
- ក្បាលបែក ខ្លួនបែក កន្ទុយបោកសាររបស់លោកគង់ គានេះ ធ្វើឡើង បន្ទាប់ពីកាលពីថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ក្រុមអ្នកគាំទ្រ លោក សម រង្ស៊ី បានរៀបសន្និសីទមួយ នៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក ដើម្បីរៀបចំរចនាសម្ព័ន្ធថ្មីគណបក្សសង្រ្គោះជាតិ។ សន្និសីទនេះ បានចេញសេចក្តីសម្រេចមួយ ទទួលយក លោក សម រង្ស៉ី ឱ្យធ្វើជាប្រធានស្តីទី (អតីត)គណបក្សសង្រ្គោះជាតិ។

ជាមួយគ្នានេះ កូនស្រីរបស់ លោក កឹម សុខា រួមទាំងអ្នកគាំទ្រ បានរិះគន់ចំពោះការរៀបចំសន្និសីទនៅអាត្លង់តានេះថា ជាការបំបែកបំបាកផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ ឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation