ផ្អើលក្រចេះក្នុងការចេញមុខជំនួញឈើរបស់ប្ដីប្រពន្ធពីរនាក់ខ្សែ ធំ
| ព័ត៌មានជាតិ
SHARE

ក្រចេះ ៖ រថយន្តសាំយ៉ុងដឹកឈើជាច្រើនគ្រឿងកំពុងចរាចរណ៍តាមផ្លូវជាតិលេខ៧ឆ្លងកាត់ស្នាក់ការរដ្ឋបាលព្រៃឈើអូរគ្រៀង សង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ថ្មគ្រែ បានយ៉ាងរលូនក្រោមការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដេកចាំរាប់ក្បាលឡាន ។ ដោយគ្មានវិធានការទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើខុសច្បាប់ដែលកំពុងចរាចរនាំឆ្ពោះទៅស្រុកស្នួលដើម្បីបន្តទៅទីផ្សារចុងក្រោយនៅប្រទេសវៀតណាម កាលពីវេលាម៉ោង១០ជាងយប់ថ្ងៃទី០៤ ធ្នូ ២០១៨ រហូតចូលថ្ងៃ០៥ ។

ក្នុងករណីជំនួញឈើ ខាងលើនេះយើងមិនអាចសុំការបំភ្លឹពីលោកនាយសង្កាត់រដ្ឋបាលព្រៃ នាយផ្នែក បានទេ ដោយខលទូរស័ព្ឌមិនលើក ព្រោះជំនួញឈើនេះវាជាប្រភពចំណូលរបស់អស់លោកទៅហើយ។ មតិពលរដ្ឋ និង មន្ត្រី រាជការ បានលើកឡើងថា គឺមកពីលោក គុយ ហួត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ក្រចេះ ខ្លាចលោកអ៉ីង ស៊ីណាង នាយផ្នែកក្រចេះ ដោយខ្សែទុយោ ក្រាស់ នៅ ក្រសួងកសិកម្ម ហេតុដូចនេះទើបលោក នាយផ្នែកមានឥទ្ធិពលខ្លាំងក្នុងខេត្តនេះ។

សូមបញ្ជាក់ថា ឈ្មួញ ពីរនាក់ប្ដី ប្រពន្ធ នេះ ខ្សែធំ បានចេញមុខម្ដងទៀតហើយ បន្ទាប់ពីចែកផ្លូវ គ្នាជាមួយ ចែមុំ សង្ស័យវិវាទផ្ទៃក្នុង ។ ដោយ ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation