នាថ្ងៃទី១៣ធ្នូ សភានឹងពិភាក្សា លើវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តមបណ្ឌិតរដ្ឋជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា មានប្រសាសន៍ថា នាថ្ងៃ១៣ធ្នូខាងមុខនេះ សភានឹងពិភាក្សា លើវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ឯកឧត្តមបញ្ជាក់ថា វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួនមួយ) មានគោលដៅសំខាន់ៗពីរ គឺៈ បញ្ជាក់ឲ្យច្បាស់តាមផ្លូវច្បាប់អំពីករណីបុគ្គលដដែលត្រូវបានតុលាការហាមឃាត់ការធ្វើសកម្មភាពនយោបាយ និងបើកលទ្ធភាពឲ្យបុគ្គលប្រភេទខាងលើអាចទទួលបាននីតិសម្បទាឡើងវិញតាមច្បាប់នេះ។ វិសោធនកម្មនេះ ក៏មានគោលបំណងពង្រឹងបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋ ព្រមទាំងលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ។

សេចក្តីស្នើច្បាប់ស្តីពីវិសោជនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះនិងត្រូវបានសមាជិក រដ្ឋសភាពិភាក្សា និងអនុម័តត្រឹមតែសម្លេង៥០%+១តែប៉ុណ្ណោះ ។តែរំពឹងថា សមាជិកសមាជិការដ្ឋសភាភាគច្រើនលើសលុបនិងចូលរួមសម័យប្រជុំ វិសាមញ្ញ នៅសប្តាហ៏ខាងមុខនេះ ដើម្បីពិភាក្សលើសេចក្តីស្នើច្បាប់ស្តីពីវិសោជនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ដោយសម្លេងភាគច្រើនលើសលុប៕ អត្ថបទ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation