ព័ត៌មានជាតិ

សៀវភៅថ្មី បងប្អូនទាំង៣ បុត្រា របស់សម្តេចតេជោ ដាក់បង្ហាញអ្នកអាន

image

សៀវភៅដេលមានចំណងជើងថា បងប្អូនប្រុសទាំង៣ ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន ដែលរៀបរាប់ពីប្រវត្តកូនប្រុសទាំងបី របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីត្រូវបានចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃពុធទី៥ ធ្នូនេះ។

លោក ឆាយ សុផល សាស្ត្រាចារ្យព័ត៌មាននិងជាអ្នកនិពន្ធសៀវភៅ បានប្រាប់នៅក្នុងសន្និសិទកាសែតថា លោកបានចំណាយពេល៥ឆ្នាំសម្រាប់រៀបចំចងក្រងសៀវភៅនេះឡើង ដោយបានកត់ត្រាទុកពីសកម្មភាពនិងសម្តីរបស់បងប្អូនទាំង៣ គឺឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧ្តមហ៊ុន ម៉ានី ព្រមទាំងបានជួបសម្ភាសន៍ផ្ទាល់ជាមួយឥស្សរជន ដឹកនាំវ័យកម្មេងទាំង៣រូបផងដែរ។

លោកបន្ថែមថាមូលហេតុដែលលោកបានចងក្រងសៀវភៅនេះគឺចងើបង្ហាញអោយកាន់តែច្បាស់ពីសាវតារនៃបងប្អូនប្រុសទាំង៣ក្នុងនាមជាកូន របស់កំពូលរបស់ប្រទេស។

សូមបញ្ជាក់ថាសៀវភៅ បងប្អូនប្រុសទាំង៣ ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន គឺជាសៀវភៅទី៩ ហើយដែលលោកឆាយ សុផលបានចងក្រងខណៈលោកកំពុងមានគម្រោងសរសេរបន្ថែមទៀត លោកបន្ថែមថាទាន់កម្លាំងកាយនិងប្រាជ្ញានៅមាន ត្រូវខិតខំចងក្រងដើម្បីជាប្រយោជន៍សំរាប់អ្នកអានទាំងពេលបច្ចុប្បន្ននិងអនាគត លោកបានបញ្ជា្កក់ថា សៀវវភៅថ្មីនេះពិតជាមិនអាចរៀបរាប់អស់នោះទេ៕ អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា



ព័ត៌មានទាក់ទង...