មន្ត្រីជំនាញ បានអះអាងថា បើមានបទល្មើស លោកនិងបង្ក្រាប មិនយោគយល់ កុំថាឡើយ យក្ស
| វីដេអូព័ត៌មានជាតិ
SHARE

ក្រចេះ ៖ លោកម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើ ថ្មគ្រែ បានបញ្ជាក់ថា បើប្រសិនមានការចរាចរឈើ ឆ្លងកាត់ តំបន់របស់លោកពិតប្រាកដមែននោះ លោកនឹងធ្វើការបង្ល្រាបដោយមិនយោគយល់ នេះជារឿងបទល្មើសខុសច្បាប់ ប៉ុន្តែលោកមិនទាន់បានទទួលព័ត៏មាន ណាមួយថាមានរថយន្តដឹកឈើចេញឆ្លងកាត់ស្នាក់ការ របស់លោកឡើយ ។ ការឆ្លើយតបបែបនេះរបស់លោកនាយសង្កាត់ ម៉ី វុទ្ធី បន្ទាប់ពីក្រុមការងារCNC ខលសម្ភាសន៍ ពីយប់ថ្ងៃទី០៤ ធ្នូ ២០១៨ និងល្ងាចថ្ងៃទី០៥ ធ្នូ ២០១៨ វេលាម៉ោងប្រមាណជាងប្រាំ តាមទូរស័ព្ឌ ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៤ ធ្នូ ២០១៨ វេលាម៉ោង ១០និង៣០នាទីមានរថយន្តសាំយ៉ុងដឹកឈើខ្លុមជាច្រើនគ្រឿង ធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៧ ឆ្លងកាត់ស្នាក់ការរដ្ឋបាលព្រៃឈើ សង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ និងថ្មគ្រែ បានយ៉ាងរលូន ដោយមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដេកចាំមើលឡានចេញឆ្លងកាត់ស្នាក់ការញញឹមរីករាយ ដោយគ្មានវិធានការទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើខុសច្បាប់នោះឡើយ  ក្នុងករណីជំនួញឈើ ខាងលើនេះយើងមិនអាចសុំការបំភ្លឹពីលោកនាយផ្នែករដ្ឋបាលព្រៃឈើក្រចេះបានទេ ដោយខលមិនអាចទាក់ទងបាន។

ដោយឡែកលោកទ្រី សុភក្ត័ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះក៏មិនអាចសុការបញ្ជាក់បានដែរជុំវិញករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់នេះមូលហេតុដោយសារខលចូលមោនមានអ្នកទទួល ។

ជុំវិញបញ្ហាជំនួញឈើខាងលើនេះ លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកបានប្រាប់ថា ក្នុងរឿងជំនួញឈើរបស់ឈ្មួញស្រីៗនេះ លោកមិនទាន់បានទទួលព័ត៏មាននៅឡើយទេ បើប្រសិនជាមានពិតប្រាកដមែន លោកនិងចាត់វិធានការ ក្នុងនាមលោកជាគណកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

មតិពលរដ្ឋ និង មន្ត្រី រាជការ បានលើកឡើងថា គឺមកពីលោក គុយ ហួត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ក្រចេះ ខ្លាចលោកអ៉ីង ស៊ីណាង នាយផ្នែកក្រចេះ ដោយខ្សែទុយោ ក្រាស់ នៅ ក្រសួងកសិកម្ម ហេតុដូចនេះទើបលោក នាយផ្នែកមានឥទ្ធិពលខ្លាំងក្នុងខេត្តនេះ។

បើយោងតាមប្រភពដ៏ច្បាស់ការបានលួចខ្សឹបថា ថៅកែឈើ គឹ ពីរនាក់ប្ដី ប្រពន្ធ ហើយ ខ្សែធំ ខ្នងក្រាស់ បានចេញមុខម្ដងទៀតហើយ បន្ទាប់ពីចែកផ្លូវ គ្នាជាមួយ ចែមុំ សង្ស័យវិវាទផ្ទៃក្នុង ចែកប្រយោជន៍គ្នាមិនត្រូវ ។

មតិរួមនិងសាធារណជនបាន លើកឡើងថា តួរនាទីសំខាន់ដែលមានក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ គឹកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ដែលបានមកប្រចាំការនៅខេត្តក្រចេះ និងភាគឦសាន តែផ្ទុយទៅវិញ បទល្មើសកាន់តែកក្រើកទ្វេដង ដោយមិនមានចំណាត់ការ គ្រាន់មកមើលឡានដឹកតែប៉ុណ្ណោះ ។

ពលរដ្ឋនិងមន្ត្រីក្នុងខេត្តនេះ ក៏សូមសំណូមពរដល់ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តមេត្តាជួយមានវិធានការផង
ជាពិសេសឯកឧត្ដមនាយឧត្ដមសេនីយ៍ ប្រធានគណកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាជួយពង្រឹងដល់ កម្លាំង អាវុធហត្ថ ដែលទៅប្រចាំការនៅខេត្តក្រចេះផង ព្រោះកុំអោយអង្គុយមើលរថយន្តដឹកឈើ ដោយឦិនបង្ក្រាប។
ដោយ ៖ នាង ចាន់ថា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation