ព័ត៌មានជាតិ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះAPPFលើកទី២៧ ចាប់ពីថ្ងៃទី១៤-១៧ខែមករាឆ្នាំ២០១៩

image

នៅវិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី៦ខែធ្នូនេះ បានរៀបចំកិច្ច ប្រជុំស្តីការត្រៀមរៀបចំនិងចូល រួមប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិ កាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែលថឹកនាំដោយឯកឧត្តមងួន ញ៉ិល អនុ ប្រធាន ទី១រដ្ឋសភាជាតិ ។

រដ្ឋសភាកម្ពុជានិងធ្វើជាម្ចាស់ផ្ទះរៀបចំ វេទិកាសភាអាស៊ី-ប៉ាស៊ី ហ្វិក (APPF)លើកទី២៧ ចាប់ ពីថ្ងៃទី១៤-១៧ខែមករាឆ្នាំ ២០១៩ នៅសណ្ឋាគារសុខាខេត្ត សៀមរាប។ ដោយមានការចូលរួមពីសំណាក់អនុគណកម្មការងារទាំង៥បានរៀបចំត្រៀមកិច្ចប្រជុំវេទិកា សភា អាស៊ី-ប៉ាស៊ីហ្វិក (APPF) បានមួយចំនួនហើយ។

ឯកឧត្តម ឡេងប៉េង ឡុង អគ្គ លេខាធិការដ្ឋសភា បានបញ្ជាក់ថា;គ្រប់ផ្នែកពាក់ព័ន្ធ បានរៀបចំការងារ តាមវិស័យ និងកិច្ចប្រជុំតូចៗ ជូនអ្នកតំណាងរាស្ត្រ និងគណៈ ប្រតិភូបរទេស ដែលបានមកចូលរួមប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែលនឹងប្រព្រឹត្តទៅ នៅក្នុងខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ។សម្រាប់វេទិកា សភាអាស៊ី-ប៉ាស៊ី ហ្វិក (APPF) នៅឯខេត្តសៀម រាប មានគណៈប្រតិភូចូលរួមជាច្រើនប្រទេស។ប្រទេសអូស្ត្រាលី និងបន្តវេនពីប្រទេសកម្ពុជានៅឆ្នាំក្រោយ សម្រាប់វេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) ។

សមាសភាពប្រទេសចូលរួមចំនួន ១៧ ប្រទេស ហើយរហូតមកដល់ពេលនេះ មានប្រទេសចំនួន៩បានបញ្ជូនឈ្មោះគណៈប្រតិភូចំនួន៩០រូបហើយ ដែលមានតួនាទី ជាប្រធានរដ្ឋ សភា និងអនុប្រធានរដ្ឋសភា ។ចំណែកប្រទេសចំនួន៨ទៀតនិងបញ្ជូនគណៈប្រតិភូមកនៅ ពេល ក្រោយ។

វេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) និងពិភាក្សាលើកិច្ចការសំខាន់ ដូចជា៖
"ពង្រឹងភាពជាដៃគូ សភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិឌ្ឍប្រកបដោយចីរភាព"និងពាក់ព័ន្ធនិងការលើកកំពស់ស្ត្រី,ការគ្រប់ គ្រងគ្រោះ មហន្ត រាយធម្ម ជាតិ,ការអភិវឌ្ឍន៏ ប្រកបដោយចីរភាពជាសាកល,។ល៕អត្ថបទ៖ វង សុភ័ក្ត្រ