ពិធីបុណ្យសពអតីតប្រធានាធិបតីអាមេរិក ចច ប៊ូស ធ្វើឡើងក្រោមវត្តមានពីបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងជាតិ និងអន្តរជាតិ
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ ពិធីបុណ្យសព របស់អតីតប្រធានាធិបតីអាមេរិក លោក ចច ប៊ូស (George H.W. Bush) ត្រូវបានធ្វើឡើង នៅឯព្រះវិហារ Washington National Cathedral ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
សារព័ត៌មានចិនស៊ីនហួរ ចុះផ្សាយថា ក្នុងពិធីខាងលើនេះ មានការចូលរួមពីសំណាក់មេដឹកនាំពិភពលោកជាច្រើន រួមទាំងប្រធានាធិបតី អតីតប្រធានាធិបតី និងមន្ត្រីអាមេរិកជាច្រើនរូបទៀត។ ក្នុងនោះគេសង្កេតឃើញថា មានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោកស្រី មេឡានា។ ចំនែកឯក អតីតប្រធានាធិបតី និងធ្លាប់ជាជំទាវទីមួយអាមេរិក មានដូចជា លោក បារ៉ាក់ អូបាម៉ា និងលោកស្រី មីឈែល, លោក ប៊ីល គ្លីនតុន និងលោកស្រី ហ៊ីលឡារី, និងលោក ចច ដាប់ប៊ែលយូ ប៊ូស និងលោកស្រី ឡារ៉ា (ត្រូវជាកូន និងកូនប្រសារ)របស់លោក អតីតប្រធានាធិបតីអាមេរិក លោក ចច ប៊ូស។

នៅក្នុងពិធីក៏មានវត្តមានថ្នាក់ដឹកនាំនៅលើពិភពលោកចូលរួម ដូចជាព្រះអង្គម្ចាស់ប្រទេសវែលស៍ អធិកាបតីអាល្លឺម៉ង់ ព្រះមហាក្សត្រហ៊្សកដានី និងអតីតនាយករដ្ឋមន្រ្តីកាណាដាជាដើម។

សូមបញ្ជាក់ថា លោក George H.W. Bush បានទទួលមរណភាពនាថ្ងៃសុក្រសប្តាហ៍មុន ក្នុងជន្មាយុ ៩៤នាក់ ដោយសារជំងឺម៉្យាងទាក់ទងនឹងសរសៃប្រសាទខួរក្បាល។ សពលោកនឹងត្រូវយកទៅបញ្ចុះនៅរដ្ឋតិចសាស់ ជាមួយភរិយារបស់លោក គឺលោកស្រី បាបារ៉ា ដែលបានទទួលមរណភាពកាលពីខែមេសា កន្លងទៅ។ លោក ចច ប៊ូស ត្រូវបានគេចាត់ទុកថា ជាប្រធានាធិបតីអាមេរិកដែលកាន់អំណាចបានមួយអាណត្តិ ដ៏ល្អបំផុតពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation