យន្តហោះចម្បាំង និងយន្តហោះដឹកសាំងអាមេរិក ធ្លាក់ក្នុងសមុទ្រជប៉ុន បណ្តាលឲ្យនាវិក៦នាក់បាត់ខ្លួន
| ព័ត៌មានជាតិ
SHARE

ជប៉ុន៖ សារព័ត៌មានចិនស៊ីនហួរ ចុះផ្សាយថា នាព្រឹកថ្ងៃនេះ យន្តហោះចម្បាំង និងយន្តហោះដឹកសាំងនៃកងម៉ារីនអាមេរិក ធ្លាក់ចូលក្នុងផ្ទៃសមុទ្រភាគខាងលិចជប៉ុន ក្នុងនោះមនុស្សម្នាក់ក្នុងចំណោម០៧នាក់ បានជួយសង្រ្គោះ និង០៦នាក់កំពុងបាត់ខ្លួន។

សហរដ្ឋអាមេរិកបានជូនដំណឹងដល់ក្រសួងការពារជាតិជប៉ុនថា យន្តហោះចម្បាំង F/A-18 និងយន្តហោះដឹកសាំងធុន KC-130 មកពីមូលដ្ឋានទ័ពអាកាស អ៊ីវ៉ាគូនិ (Iwakuni) របស់កងម៉ារីនអាមេរិក នៅភាគខាងលិចប្រទេសជប៉ុន បានធ្លាក់នៅក្បែរឆ្នេរនៃខេត្ត កូជិ (Kochi) ។យន្តហោះយោធាអាមេរិកទាំងពីរបានធ្លាក់ ដោយតែការប៉ះគ្នាក្នុងអំឡុងការហោះហ្វឹកហ្វឺនជាប្រចាំ។

នៅលើយន្តហោះ F/A-18 មានអាកាសយានិកចំនួន ០២នាក់ ខណៈមនុស្ស ០៥នាក់ មានវត្តមាននៅលើយន្តហោះដឹកសាំង KC-130 នៅពេលគ្រោះថ្នាក់ខាងលើបានកើតឡើង ដោយម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រូវបានជួយសង្រ្គោះដោយកងកម្លាំងស្វ័យការពារជប៉ុន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation