ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា លោក ចច អេហ្គាដ មានប្រសាសន៍ថា ការដកEBAចេញពីកម្ពុជា នឹងមិនអាចកើតឡើងទេ។
លោកថ្លែងបែបនេះ ខណៈពេលដែលលោកបំពេញទស្សនៈកិច្ចជាមួយអ្នកកាសែតកម្ពុជា៣ថ្ងៃ ទៅកាន់ខេត្តសៀមរាប ដែលរៀបចំដោយគណប្រតិភូអឺរ៉ុបនៅកម្ពុជា។ លោកបញ្ជាក់ច្បាស់ថា ការអនុគ្រោះពន្ឋរបស់កម្ពុជា កំពុងស្ថិតនៅក្នុងការពិភាក្សាតែប៉ុណ្ណោះ ហើយលោកសង្ឃឹមថា វានឹងមិនអាចកើតឡើងទេ។
ប្រសាសន៍របស់លោក ចច អេហ្គា ធ្វើឡើងទន្ទឹមនឹងរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែង ស្តីពីវិធានការនានា ដើម្បីពង្រឹងលទ្ឋិប្រជាធិបតេយ្យ និងលំហនយោបាយ។ និងបន្ទាប់ពីរដ្ឋសភាប្រកាសថា នាថ្ងៃ១៣ធ្នូ សភានឹងពិភាក្សា លើវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនវិនីយោគមកពីអឺរ៉ុបជាង៣០០ក្រុមហ៊ុន កំពុងរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា។ ក្រុមអ្នកធ្វើជំនួញ មកពីសហគមន៍អឺរ៉ុប កំពុងធ្វើជំនួយនៅកម្ពុជា លើកឡើងថា បើគ្មានការអនុគ្រោះពន្ឋយើងនឹងពិបាក ប្រកួតប្រជែងក្នុងទីផ្សារនេះ៕
អត្ថបទ៖ ខៀវ កូឡា