ជនជាតិចិនចំនួន២៣២នាក់ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញទៅប្រទេសកំណើតវិញ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ជនជាតិចិនចំនួន២៣២នាក់ ក្នុងនោះស្រីចំនួន៣៨នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បណ្តេញឲ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នេះ ជនសង្ស័យទាំង២៣២នាក់ ត្រូវបានបណ្តេញឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ តាមច្រកទ្វារអន្តរជាតិពោធិចិនតុង និងតាមជើងយន្តហោះ របស់សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីពួកគេឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ហើយបានប្រព្រឹត្តបទល្មើស ជម្រិតទារប្រាក់តាមប្រព័ន្ធអុីនធឺណេត ហើយបង្ក្រាបចាប់ខ្លួនបានកន្លងមកនៅក្នុងខេត្តតាកែវ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង២៣២នាក់ មានស្រី៣៨នាក់  លួចឆ្លងដែនចូលមកប្រទេសកម្ពុជា និងបានប្រព្រឹត្តបទល្មើស ជម្រឹតតាមប្រព័ន្ធអុីនធឺណេត ហើយត្រូវបានកងសន្តិសុខប្រទេសចិនរួមសហការជាមួយ នាយកដ្ឋានបរឆាំងភេវកម្មនិងឧក្រិតកម្មឆ្លងដែន សមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ស្រាវជ្រាវបង្ក្រាបចាប់ខ្លួន បានកាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងមក នៅក្នុងខេត្តតាកែវ មាន៤គោលដៅផ្សេងគ្នា នៅក្នុងស្រុកត្រាំកក់ ចំនួន២កន្លែង និងស្រុកបាទី ចំនួន២កន្លែង ។

ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យទាំងអស់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ រួមសហការជាមួយកងសន្តិសុខ របស់ប្រទេសចិន ធ្វើការចាត់បញ្ជូនឲ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ តាមច្រកទ្វារអន្តរជាតិពោធិចិនតុង តាមជើងយន្តហោះ របស់ប្រទេសចិន ៕អត្ថបទ៖ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation