នាយខណ្ឌជលផលឈូងសមុទ្រខេត្តកោះកុង-គ្មានទូកនេសាទបរទេសខុសច្បាប់ក្នុងដែនសមុទ្រខ្មែរ 
| ព័ត៌មានជាតិ
SHARE

សេចក្ដីរាយការពីប្រជានេសាទសមុទ្រនៅភូមិសាស្ត្រក្នុងឃុំកោះស្តេចស្រុកគីរីសាគរនិងឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងរាយការណ៍មកថា មានទូកនេសាទបរទេសធំៗប្រើឩបករណ៍នេសាទស្វ័យប្រវត្តិ កំពុងធ្វើសកម្មភាពនេសាទក្នុងដែនសមុទ្រខ្មែរ រាប់រយគ្រឿង បន្ទាប់ពីបានបង់លុយប្រចាំខែអោយសមត្ថកិច្ចទាំង៤ស្ថាប័នសំខាន់ៗដែលជាសមាជិករបស់គណៈកម្មការបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ ខណៈលោកនាយខណ្ឌជលផលខេត្តបដិសេដ្ឋថាមិនពាក់ព័ន្ធនោះទេ ។

សេចក្ដីរាយការបានបន្តអោយដឹងថា សមត្ថកិច្ចនិងជំនាញដែលមើលការខុសត្រូវលើបទល្មើសក្នុងដែនសមុទ្ទមានដូចជា 1-លោក ពុំ សុថា ឋានៈនាយអធិការឈូងសមុទ្រ មានកប៉ាល់ប្រដេញ២គ្រឿងមានរហ័សនាមថា(01);(02)គ្រប់គ្រងដោយលោកសុិន ផលគុណនិង លោក ងួន ម៉េង ដែលមានស្នាក់នៅក្នុងខេត្តព្រះសីហនុ 2-លោកឩត្តមនាវីទោ ឯក សំអាន ជានាយរងបញ្ជាការដ្ឋានលំហរសមុទ្រ ប្រចាំការលើនាវាល្បាតឈរជើងនៅតំបន់កោះស្តេច ជំនួសមុខលោកឩត្តមនាវីឯក ទៀ សុខា 3-លោកឩត្តមសេនីយ៍ អាន ស្រៀង អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹកទទួលទិសភូមិភាគដែនសមុទ្រកោះកុង មាននាវាល្បាតប្រចាំការនៅវរះសេនាតូចលេខ២៦៩ក្នុងឃុំប៉ាក់ខ្លង  4-លោកឩត្តមសេនីយ៍ត្រី យឹម សម្បត្តិ បញ្ជាការរងតំបន់ប្រតិបត្តិការសឹកកោះកុងនិងជាប្រធានស្នាក់ការបង្រ្កាបបទល្មើសនានាលើផ្ទៃសមុទ្រទទួលបញ្ជាផ្ទាល់ពីជំទាវអភិបាលខេត្ត និងមានអូប័រប្រដេញប្រចាំការនៅស្នាក់ការកោះស្តេច។  

ទាក់ទងនិងករណីនេះលោក ឡាង គីរី នាយខណ្ឌជលផលខេត្តកោះកុងបានអោយដឹងថា សកម្មភាពនេះមិនមានចូលមកទេគឺជាទូកក្នុងស្រុក ហើយទូកទាំងនោះជារបស់គណៈកម្មការបង្ក្រាបទល្មើស ដែលខាងនាយអធិការជលផលជាសាមាជិក សម្រាប់ការងារជំនាញលោកជាកូនចៅគឺត្រឹមមើលការខុសត្រូវលើប្រជានេសាទក្នុងស្រុកប៉ុណ្ណោះ ។

ចំណែកលោកពុំ សុថា នាយអធិការជលផលឈូងសមុទ្ទ យើងខ្ញុំមិនទាន់សុំការបំភ្លឺបាននៅឡើយ ។

ដោយឡែកលោកឩត្តមសេនីយ៍ អាន ស្រៀង អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹកទទួលទិសភូមិភាគដែនសមុទ្រកោះកុង មាននាវាល្បាតប្រចាំការនៅវរះសេនាតូចលេខ២៦៩ក្នុងឃុំប៉ាក់ខ្លងបានបដិសេដ្ឋថា សកម្មភាពទាំងនេះលោកមិនដឹងនោះទេ ពោលគឺលោកបញ្ជាក់ថាខ្លួនមិនពាក់ព័ន្ធលើសកម្មភាពទាំងនេះទេ ។

គួររំលឹកថា បន្ទាប់ពីលោកប៊ុន លើត អតីតអភិបាលខេត្តប្រកាសលាលែងពីប្រធានគណៈកម្មការបង្ក្រាបបទល្មើសនានា និងត្រួតពិនិត្យការពារការធ្វើនេសាទលើផ្ទៃសមុទ្រខេត្តកោះកុង និងតាមបណ្ដោយព្រំដែនកម្ពុជាថៃ កាលពីចុងខែកក្កដាឆ្នាំ២០១៧ភ្លាម ក៏ស្រាប់តែទូកនេសាទបរទេសខុសច្បាប់កើនឡើងបន្ថែមទៀតចូលមកដូចហែកឋិនប្រមូលផលបានយ៉ាងរលូន ខណៈទូកដែលមានច្បាប់អនុញាតិនិងលេខសំគាល់របស់គណៈកម្មការមានជាងដប់គ្រឿង 

ដែលបានបង់លុយចូលទៅទីស្តីការគណៈរដ្ឋមន្ត្រីតាមរយៈលោកឩកញ៉ា លី យ៉ុងផាត់ ដែលជាប្រធានលេខាធិការដ្ឋានបេឡាទូកនេសាទ ៕ ដោយ ÷សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation