សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្ថិភាព
| ព័ត៌មានជាតិ
SHARE

នៅរសៀលម៉ោង​ ១៦.១០នាទីរសៀលថ្ងៃទី០៦​ ខែធ្នូ​ ឆ្នាំ២០១៨​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាមប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០១៨។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងហាណូយ សម្ដេចតេជោត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតពីឯក ឧត្តម Phung Xuan Nha រដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្តុះបណ្តាល ឯកឧត្តម ប្រាក់ ងួនហុង ឯក អគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ សង្គម និយមវៀតណាម និងលោកជំទាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជន ជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។

អំឡុងពេលទស្សនកិច្ច នៅប្រទេសវៀតណាមនោះខ្ញុំនឹងជួបជាមួយឯកឧត្តម ង្វៀន ហ្វ៊ូជុង ប្រធានរដ្ឋវៀតណាម និងលោកស្រី ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភាវៀតណាម។ ជាមួយគ្នានោះខ្ញុំនឹងជួបពិភាក្សាទ្វេភាគី ឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម ដើម្បីពង្រឹងនូវចំណងទំនាក់ទំនងមិត្តភាព និងពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។

ក្រៅពីនេះ ក៏នឹងអញ្ជើញចូលរួមកម្មវិធីកិច្ចសន្ទនាធុរកិច្ច ជាន់ខ្ពស់រវាងកម្ពុជា-វៀតណាម និងទទួលជំនួបសម្តែងការគួរសមរបស់សមាគម មិត្តភាពកម្ពុជា-វៀតណាមផងដែរ ។

ជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation