ឆ្នាំ២០១៨នេះ កម្ពុជារកចំណូលបានជាង ១០៤លានដុល្លារ ពីការលក់សំបុត្រទស្សនាតំបន់រមណីយដ្ឋានអង្គរ
| ព័ត៌មានជាតិ
SHARE

បើតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ក្នុងរយៈពេល ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ2018នេះ ពោលគឺមានរយះពេល១១ខែក្នុងឆ្នាំនេះ កម្ពុជារកចំណូលបានចំនួន104លាន52ម៉ឺន7ពាន់ដុល្លារ ពីការលក់ប័ណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ដែលចំនួននេះបានកើនឡើងជាង៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017។

របាយការណ៍នេះ បានបញ្ជាក់ទៀតថា នៅក្នុងរយៈពេល ១១ខែដូចគ្នានេះ ពោលគឺនៅក្នុងឆ្នាំ២០១៧  ចំនួនភ្ញៀវទេសចរណ៍បរទេស ដែលបានទិញប័ណ្ណចូលទស្សនាអង្គរ មានចំនួនជាង 2លាន3សែន2ពាន់នាក់ ចំនួននេះមានកំណើនជាង៧%។ 

ដោយសម្រាប់ខែវិច្ឆិកា តួលេខចំនួនភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនាអង្គរ មានចំនួនជាង 23ម៉ឺន 3ពាន់នាក់ ដែលចំនួននេះមានការថយចុះជាង៦%។ រីឯចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ខែវិច្ឆិកា គឺមានចំនួនជាង 10លាន59ម៉ឺន9ពាន់ដុល្លារ មានការថយចុះជាង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017។

ចំណូលដែលទទួលបានជាង ១០៤លានដុល្លារនេះ រាជរដ្ឋាភិបាលកម្ពុជា បានបរិច្ចាគចំនួន 4លាន6សែន4ម៉ឺន6ពាន់336ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។

សូមជម្រាបថា ប័ណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា 3ប្រភេទ គឺ ប្រភេទប័ណ្ណចូលទស្សនា 1ថ្ងៃ មានតម្លៃ 37ដុល្លារ។ប្រភេទប័ណ្ណចូលទស្សនា 3ថ្ងៃ មានតម្លៃ 62ដុល្លារ និងមានសុពលភាព 10ថ្ងៃ និងប្រភេទប័ណ្ណចូលទស្សនា 7ថ្ងៃ មានតម្លៃ 72ដុល្លារ និងមានសុពលភាព 1ខែ៕

អត្ថបទ ÷ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation