ព្រឹទ្ធសភាអាមេរិក កំពុងពិភាក្សា​លើការតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា
| ព័ត៌មានអន្តរជាតិ
SHARE

​លោកW. Patrick Murphy នឹងមកកាន់តំណែងជាឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា ​ទៅ​ជំនួស​លោក ​William A. Heidt។​

លោកនឹងមកកាន់តំណែងនេះ នៅកម្ពុជានាពេលខាងមុខ ប្រសិន​បើ​សំណើ​តែងតាំង​រូប​លោក​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា​ ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត។

លោក​ W. Patrick Murphy បាន ឆ្លើយ​តប​សំណួរ​របស់​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក ក្នុង​អំឡុង​ពេល​សវនាការ​លើ​សំណើ​តែង​តាំង​រូប​លោក​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ទី​៤​ ខែ​ធ្នូ ឆ្នាំ២០១៨។

លោក​ W. Patrick Murphy បច្ចុប្បន្ន​គឺ​ជា​ឧបការី​រង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation