អាជ្ញាធរជាតិអប្សរាបង្កើតក្រុមការងារប្រតិកម្មរហ័សសម្រាប់ដោះស្រាយបញ្ហាបន្ទាន់ៗ ជាមួយប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ
| ព័ត៌មានជាតិ
SHARE



(សៀមរាប) ៖ អាជ្ញាធរជាតិអប្សរាបានប្រកាសថា ដើម្បីដោះស្រាយបញ្ហា និងឆ្លើយតបបានទាន់ពេលចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារប្រតិកម្មរហ័សមួយ ដើម្បីធ្វើការជាមួយរដ្ឋបាលខេត្តសៀមរាប។

យោងតាមលិខិតដែលចុះហេត្ថលេខាតាំងពីខែមីនា ប៉ុន្តែទើបតែចេញផ្សាយនៅថ្ងៃនេះ អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ក្រុមការងារនេះមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាបន្ទាន់របស់ប្រជាពលរដ្ឋដូចជា ការសាងសង់សំណង់ផ្សេងៗ សុខទុក្ខរបស់ប្រជាពលរដ្ឋ ឬពេលដែលប្រជាពលរដ្ឋមានតម្រូវការជាក់ស្តែងណាមួយជាដើម។ ជាមួយគ្នានេះដែរ ក្រុមការងារនេះនឹងធ្វើការដោយផ្ទាល់ជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយបញ្ហា ផ្តល់ប្រឹក្សាយោបល់ និងទទួលបណ្តឹងផ្សេងៗពីប្រជាលរដ្ឋ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation