សង្គម

ក្រុមគ្រូពេទ្យមកពីប្រទេសបារាំង ពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋនៅស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ដោយឥតគិត ក្នុងរយៈពេល២ថ្ងៃ

image


ព្រះសីហនុ៖ អភិបាលស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ លោក អ៊ី ធារិន បានទទួលស្វាគមន៍ក្រុមគ្រូពេទ្យមកពីប្រទេសបារាំង ដែលចុះមកពិនិត្យ ព្យាបាលជំងឺទូទៅដោយមិនយកកម្រៃ ជូនប្រជាពលរដ្ឋ ដែលធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ក្បែប្រជុំជនផ្សារវាលរេញ នៅស្រុកព្រៃនប់ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

លោកអភិបាលស្រុកព្រៃនប់ ក៏បានអំពាវនាវដល់ប្រជាជនដែលរស់នៅក្នុងមូលដ្ឋានស្រុកព្រៃនប់ទាំងអស់ ទៅទទួលការពិនិត្យ និងព្យាបាលឲ្យបានគ្រប់ៗគ្នា ព្រោះក្រុមគ្រួពេទ្យមកពិនិត្យ ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋចំនួនពីរថ្ងៃ គឺថ្ងៃទី២២ និង២៣ ខែកញ្ញា ឆ្នាំ២០២២៕

ដោយ៖ ប៉ៃ សុឃីម