ព័ត៌មានជាតិ

កម្ពុជា ទោះជាប្រទេសតូចក្តី តែកម្ពុជាក៏អាចចូលរួមជាមួយបណ្តាលប្រទេសក្នុងសកលលោក ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនរបស់ពិភពលោក

image

សហរដ្ឋអាមេរិក៖ លោក សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីរដ្ឋលេខាធិការ និងប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គមនិងក្រុមការងារ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក បានអញ្ជើញចូលរួមកិច្ចប្រជុំអមមហាសន្និបាតអង្គការសហប្រជា ជាតិស្តីពីការធ្វើសង្គតភាពហិរញ្ញវត្ថុឡើងវិញក្នុងការ អនុវត្តផែនការអភិវឌ្ឍប្រកបដោយចីរភាពតា មរយៈការធ្វើបរិវត្តិកម្មប្រព័ន្ធសេដ្ឋកិច្ចដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល-រដ្ឋាភិបាល តំណាងដៃគូរអភិវឌ្ឍន៍អន្តរជាតិ អគ្គរាជទូត រដ្ឋទូតនិងតំណាងវិស័យឯកជនអន្តរជាតិចំនួនប្រមាណ ៦៥រូប នៅក្នុងមជ្ឈមណ្ឌលមូលនិធិFord សម្រាប់យុត្តិធម៌សង្គម ក្រុងញ៉ូយក សហរដ្ឋអាមេរិក។
កិច្ចប្រជុំមានការចូលរួមពីប្រមុខការទូតប្រទេសប៉ាណាម៉ា អេហ្ស៉ីប និងប្រមុខបណ្តាដៃគូអភិវឌ្ឍកំពូល និងក្រុមហ៊ុនអន្តរជាតិ។
កិច្ចប្រជុំ បានលើកយកនូវការពិភាក្សាដោយផ្តោតជាសំខាន់ លើការដើម្បីដោះស្រាយជាបន្ទាន់នូវភាពស្មុគស្មាញដែល មានការកើនឡើងនៃវិបត្តិពិភពលោកនាពេលកន្លងមក ក៏ ដូចជាបច្ចុប្បន្ន ដែលគ្រប់គាគីពាក់ពាក់ពន្ធ ពិសេសមេដឹកនាំពិភពលោកត្រូវគិតគូររកដំណោះស្រាយរកនូវឬសគល់ នៃបញ្ហាតាមរយ:ដំណើរឆ្ពោះទៅរកអន្តរកាលនៃនិម្មាបនកម្មប្រព័ន្ធសេដ្ឋកិច្ចមួយដែលមានបរិយាបន្ន និរន្តរភាព និង ភាពធន់ទ្រាំបានគ្រប់ជ្រុងជ្រោយដោយការធានាបាននូវភាពរួមគ្នាក្នុងការរក្សាបាននូវអនាគតពិភពលោកមួយដែល មានភាពប្រសើរ និងភាពជាម្ចាស់ការនៃការដោញស្រាយ បញ្ហាប្រជាជនតាមរយ:កត្តាដណោះស្រាយរួមជាប្រព័ន្ធ។
កិច្ចប្រជុំក៏បានលើកយកបញ្ហាវិបត្តិថវិកាដែលស្ថាប័នរដ្ឋ និង វិស័យឯកជនបាននឹងកំពុងជួបប្រទះក្នុងដំណាក់កាលនៃការរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ ទាំងថវិកាអភិវឌ្ឍន៍ផ្លូវការ(ODA)របស់រដ្ឋាភិបាល និង ថវិកាវិភាគទានរបស់មូលនិធិមនុស្សធម៌ ដែលមានការកើនឡើងប្រមា  ណ១៧៩ប៊ីលានដុល្លាអាមេរិកនៃថវិកាODAក្នុងឆ្នាំ ២០២១ និង ១០.៤ ប៊ីលានដុល្លានៃមូលនិធិមនុស្សធម៌ពស្ថាប័នឯក ជនក្នុងឆ្នាំ២០២០ សម្រាប់គាំទ្រដល់ការអភិវឌ្ឍ។
បើទោះបីជាមាននូវកំណើនយ៉ាងនេះក្តី តែគម្លាតហិរញ្ញវត្ថុសម្រាប់អនុវត្តផែនការដើម្បីធ្វើអោយសម្រេចបាននូវគោលដៅ
អភិវឌ្ឍប្រកបដោយចីរភាព(SDG goals)កើតមានចន្លោះពី២.៥ទ្រីលានដុល្លាទៅ៣.៧ទ្រីលានដុល្លាអាមេរិកក្នុង១ឆ្នាំសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដែលជាបច្ច័យនៃការរងនូវផលប៉ះពាល់ពីការធ្លាក់ចុះនការវិនិយោគផ្ទាល់ (FDI) ការធ្លាក់ចុះចំណូលបានពីការបង់ពន្ធ និង ការរីករាលដាលនៃជម្ងឺកូវីដ១៩។ ការប្រមូលបាននូវធនធានជំនួយយ៉ាងច្រើនក្តី ដើម្បីធ្វើការទប់ស្កាត់ និងដោះស្រាយស្ថានភាពបន្ទាន់នៃ ដំណាក់កាលវិបត្តិកូវីដ១៩ក្តី តែគោលដៅSDGs ប្រាកដជា
មិនអាចសម្រេចបានទេ ដរាបណាដំណោះស្រាទាំងឡាយ  នោះនៅមិនទទួលបានមាននូវនិម្មាបនកម្មផ្នែកហិរញ្ញវត្ថុ និង ការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈគំរូសេដ្ឋកិច្ច ដែលអាចជាកម្លាំងចលករសម្រាប់ធ្វើការជ្រើសរើសអាទិភាពនៃគោល ដៅការអភិវឌ្ឍប្រកបដោយចីរភាព។ការតម្រឹមប្រព័ន្ធហិរញ្ញវត្ថុសម្រាប់SDGsនឹងត្រូវផ្លាស់ប្ដូរផ្ដោតជាអាទិភាពទៅលើកំណទម្រង់គោលនយោបាយដើម្បីផ្លាស់ប្តូរប្រព័ន្ធសេដ្ឋកិច្ច និងការធានាបាននូវលទ្ធផលល្អប្រសើរ។
អង្គប្រជុំក៏បាន លើកយកការពិភាក្សាផ្តោតជាសំខាន់ផងដែរតាមរយ:ការ លើកយកនូវគម្រូនៃការរៀបចំប្រព័ន្ធហិរញ្ញវត្ថុសម្រាប់ការធ្វើកំណែទម្រង់ ពង្រីកគំរូសេដ្ឋកិច្ចថ្មី និង ដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់សម្រេចបាននូវគោលដៅ SDGs ទៅតាមអាទិភាពរបស់ប្រទេសកំពុងអភិវឌ្ឍន៍នីមួយៗ ដើម្បីកំណើនសេដ្ឋកិច្ចសម្រាប់បំរើផលប្រយោជន៍ដល់មនុស្សជាតិ និង ភពផែនដី។ ការឆ្លុះបញ្ចាំងតាមរយ:របាយការណ៍អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញថា៖“ នៅពេលដែលប្រាក់ចំណេញបានពីការចំណាយរប ស់មនុស្ស និង ភពផែនដី យើងហាក់មិនបានគិតគូរអោយបានគ្រប់ជ្រុងជ្រោយអំពីការចំណាយពិតប្រាកដ ដើម្បីសេដ្ឋកិច្ចអភិវឌ្ឍរីកចំរើន ។ អង្គប្រជុំជម្រុញឲ្យមានការស្វែងយល់កាន់តែប្រសើរឡើងថែមទៀតអំពីផលជះជាវិជ្ជមាននៃហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍតាមរយការធ្វើបរិវត្តិកម្មប្រព័ន្ធសេដ្ឋកិច្ច។ កិច្ចប្រជុំសម្រេចបាននូវលទ្ធផលដូចខាង ក្រោម៖
១-ស្នើដល់ភាគីរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន ត្រូវធានាបានប្រកបដោយបរិយាប័ន្ននៃការដោះស្រាយបញ្ហាជារួមរបស់ពិភពលោកក្នុងដំណើរនៃនិម្មាបនកម្មសេដ្ឋកិច្ចជាប្រព័ន្ធ
២- កំណត់រកការអនុវត្តល្អនៃការធ្វើផែនការកម្មវិធី និង ការគាំទ្រហិរញ្ញវត្ថុសម្រាប់ធ្វើអោយសម្រេចបាននូវគោលដៅ SDGsដោយការធ្វើនិម្មាបនកម្មនៃបរិវត្តិកម្មប្រព័ន្ធសេដ្ឋកិច្ច

៣-ស្វែងរកនូវយន្តការគន្លឹះជាចម្បងប្រកបដោយនវានុវត្តន៍ ក្នុងការធ្វើបរិវត្តិកម្មសេដ្ឋកិច្ច។
៤- សម្របសម្រួលការអភិវឌ្ឍ និងការប្រើប្រាស់ឧបករណ៍ និងវិធីសាស្រ្តវាស់វែងទិន្នន័យដោយផ្តោតលើការវិភាគលើគោលនយោបាយ ការកំណត់ស្តង់ដាចំណុចដៅ និងការប្ដេជ្ញាចិត្តដើម្បីធ្វើការតម្រឹមហិរញ្ញវត្ថុសម្រាប់SDGs និង អាទិ ភាពនានារបស់ប្រទេសកំពុងអភិវឌ្ឍន៍។
៥- សិក្សាលើលទ្ធភាពប្រកបដោយភាពបទបែន និងនវានុវត្តន៍លើការកំណែទម្រង់ផ្នែកគោលនយោបាយ ដើម្បីធ្វើបរិវត្តិកម្មប្រព័ន្ធសេដ្ឋកិច្ចនៅក្នុងប្រទេសមានសេដ្ឋកិច្ចជឿ នលឿន និងប្រទេសកំពុងអភិវឌ្ឍន៍
៦-រកដំណោះស្រាយ ដើម្បីដាក់ស្នើទៅប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7 និងG20 សម្រាប់ធ្វើការពិភាក្សាអំពីការគាំទ្រហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
៧- ជម្រុញកិច្ចសហប្រតិបត្តិការ ការចែករំលែកចំណេះដឹង ការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកអំពីបញ្ហាសំខាន់ៗ ទាក់ទងនឹងការអនុវត្តគោលការណ៍ប្រសិទ្ធភាព ការផ្តល់
ហិរញ្ញប្បទានចម្រុះ និង ការវិនិយោគប្រកបដោយផលជះជាវិជ្ជមាន៕