អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លើកឡើងថា គុណភាពអប់រំល្អ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់សាស្ត្រាចារ្យ លោកគ្រួ អ្នកគ្រូ
| ព័ត៌មានជាតិ
SHARE

លោកជំទាវ ម៉ែន នារីសោភ័គ្គ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបុគ្គលិកអប់រំ និងគរុសិស្ស នៅវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញអូបែកក្អម ចំនួន៤៩០នាក់ នារសៀលថ្ងៃទី៧ខែធ្នូ២០១៨ នេះ។
លោកជំទាវ អគ្គលេខាធិការរងទី១ បានមានប្រសាសន៍ថា ការដែលកាកបាទក្រហមកម្ពុជានាំយកអំណោយមកចែកជូននិងសួរសុខទុក្ខបុគ្គលិកអប់រំ និង គរុសិស្ស នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនាពេលនេះ ក៏ដោយសារ
ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជានិងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មានភូមិផងរបងជាមួយគ្នាហើយតែងតែមានការពឹងពាក់គ្នាទៅវិញទៅមក ឬ រំខានការសិក្សារៀនសូត្រ ដោយការចេញចូលតាមវិទ្យាស្ថាន ខណៈកាកបាទក្រហមមានរវល់ កម្មវិធីធំៗ ដូចជាការរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ជាដើមនោះ។

លោកជំទាវបន្តថា៖នៅចំពោះមុខក៏នៅមានកម្មវិធីធំៗ ដែលមានការប្រជុំជាបន្តបន្ទាប់ជាពិសេសការអបអរសាទរ
ខួប២០ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជានិមិត្តរូប នៃសន្តិភាព និងការអភិវឌ្ឍ ដែលយើងទទួលបានរហូតមកដល់សព្វថ្ងៃ។ ជាងនេះដែរ លោកជំទាវបន្តថា នីតិកាលទី៦នៃរដ្ឋសភានេះ រាជរដ្ឋាភិបាល នៅតែបន្តផ្តោតការយកចិត្តទុកដាក់លើការកសាងធនធានមនុស្ស ដែលជាកម្លាំងបន្តវេន ហើយវិស័យអប់រំនេះដូចយើងបានឃើញហើយ គឺក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយកចិត្តទុកដាក់ លើការពង្រឹង
គុណភាពអប់រំ ហើយដើម្បីទទួលបាននូវគុណភាពអប់រំល្អនោះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ លោកសាស្ត្រា
ចារ្យ លោកគ្រួ អ្នកគ្រូ និងបុគ្គលិកសិក្សា។

ជាការលើកទឹកចិត្តដល់ការខិតខំនោះ ថ្ងៃនេះ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយជាថវិកា សំភារៈ ស្បៀងអាហារ ចែកជូនបុគ្គលិកអប់រំនិងគរុសិស្ស ចំនួន៤៩០នាក់ ក្នុងនោះមានគណៈគ្រប់គ្រងនិងបុគ្គលិកអប់រំ ចំនួន១៤៩នាក់ និងគរុសិស្ស ៣៤១នាក់ ដែលក្នុងម្នាក់ៗទទួលបានសំភារៈ ស្បៀងអាហារ ដូចជាអង្ករ ៣០គ.ក, មីយើង១កេស, ត្រីខ ១០កំប៉ុង និងឃីតរួមមានសារុង ក្រមា មុង ភួយ អាវ ១កញ្ចប់ ដូចៗគ្នា ។ ដោយឡែក គណៈគ្រប់គ្រង បុគ្គលិកអប់រំ ទាំងចំនួន១៤៩នាក់នោះ ម្នាក់ៗទទួលបានថវិកា១០០ដុល្លារ,និងគរុសិស្ស៣៤១នាក់ ម្នាក់ៗទទួលបាន៥០ដុល្លារ ដែលសរុបការចំណាយគិតជាថវិកាអស់ចំនួន៤ម៉ឺន៦ពាន់ ៥២៣ ដុល្លារ។

នៅក្នុងឱកាសចែកអំណោយនេះ លោកជំទាវ ក៏បាននាំយកអំណោយជាសំភារៈ មី ត្រីខ អង្ករចំនួន១២០គ.ក និងថវិកា២លានរៀលចូលរួមរម្លែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារនៃសពគ្រូបង្រៀនម្នាក់ ដែលទើបទទួលមរណៈភាពថ្មីៗនេះ។ ការនាំយកអំណោយមកចែកជូនដល់គណៈគ្រប់គ្រងបុគ្គលិក និងគរុសិស្ស នៃវិទ្យាស្ថានគរុកោសល្យពេលនេះជាលើកទី៣ហើយ ដែលកាកបាទក្រហមកម្ពុជា បាននាំអំណោយចែកជូនដល់សាស្ត្រាចារ្យ គណៈគ្រប់គ្រង បុគ្គលិក និងគរុសិស្ស នៃវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation