ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តក្រចេះដឹកនាំកម្លាំងបង្ក្រាបទីតាំងសិប្បកម្ម ឡ ដុត ធ្យូង សង្ស័យ ឥតច្បាប់
| ព័ត៌មានជាតិ
SHARE


ក្រចេះ៖ កម្លាំង គណបញ្ជាការឯកភាព ខេត្ត ក្រចេះ ចុះបង្ក្រាបទីតាំង ឡ ដុតធ្យូងរបស់ក្រុមហ៊ុនវៀតណាម ដោយមិនគោរពតាមកិច្វសន្យា មួយកន្លែង ស្ថិតក្នុងឃុំឃ្សឹបស្រុកស្នួលខេត្តក្រចេះ ប្រតិបត្តិការនេះ សម្រមសម្រួល ដឹកនាំដោយលោក ជា សុភក៌ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ យោងតាមបទល្មើសជាក់ស្ដែង ដោយមានវត្ថុតាងដើមឈើ និងកូនឈើ ស្រស់ៗ យកមកដុត ដើម្បី បំលែងក្លាយជាធ្យូង ។

មន្ត្រី រដ្ឋបាលព្រៃឈើផ្នែកឆ្លូង បានឲ្យដឹងថា ទីតាំងសិប្បកម្មឡ ដុតធ្យូង អុសស្រស់អនាធិបតេយ្យខ្នាតយក្ស សង្ស័យ ឥតច្បាប់ មួយកន្លែងនេះ គឺជាតំបន់គ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តក្រចេះ មិនដែនគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើនោះទេ ហើយតួរនាទីនេះត្រូវបង្វែសំណុំរឿងប្រគល់ឲ្យ មន្ទីរបរិស្ថានអនុវត្តន៍និតិវិធីបន្ត ដោយមានការសម្របសម្រួល ដោយលោក ជា សុភគ៌ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ រួមមានវត្ថុតាង ឡធ្យូង ១២ឡ និងមនុស្ស ចំនួន៣នាក់ រួមទាំងជនជាតិវៀតណាមម្នាក់ផង ប្រតិបត្តិការនេះកាលវេលាម៉ោង១២និង១០នាទី ថ្ងៃ០៧ធ្នូ២០១៨។
លោកបន្តថាកន្លងមកជំនាញរដ្ឋបាលព្រៃឈើក៌បានចុះធ្វើកិច្ចសន្យា ម្ដងរួចមកហើយដល់ម្ចាស់ទីតាំងសិប្បកម្មនាពេលថ្មីៗនេះ ។

លោក ដួង ឆាយ សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានបញ្ជាក់ថា សិប្បកម្ម ឡ ធ្យូង មួយកន្លែងនេះពិតជានៅក្នុងរង្វង់ផែនទីរបស់ដែនជម្រកពិតប្រាកដមែន រួមទាំងស្នាក់ការរដ្ឋបាលព្រៃឈើសួនអាពាហ៍ពិពាហ៍ឃ្សឹមផងដែរ បើមើលនៅក្នុងផែនទីរបស់កហរសួងបរិស្ថាន ប៉ុន្តឬបច្ចុប្បន្ន គឺជាភូមិរបស់ប្រជាពលរដ្ឋទៅហើយ ហើយគ្រប់គ្រងដោយអាជ្ញាធរមូលដ្ឋាន មិនត្រូវទំលាក់រឿងដាក់មន្ទីរបរិស្ថានឲ្យទទួលខុសត្រូវម្នាក់ឯងនោះទេ ។


បើយោងតាមច្បាប់ គ្រប់គ្រង ស្ដីអំពី សិប្បកម្មវីញគឺ ជាជំនាញរបដ៊ស់រដ្ឋបាលព្រៃឈើ ដែលអ្នកត្រួតពិនិត្យក្នុងករណីនេះ ។ លោកប្រធានមន្ទីរបរិស្ថានខេត្ត ន៊បានបន្តថា ការចុះត្រួតពិនិត្យនិង បង្ក្រាបជាក់ស្ដែង ដោយកម្លាំងចម្រុះ គឺឃាត់ខ្លួនបាន ជនជាតិ វៀតណាម ម្នាក់ ឈ្មោះ តឿង នៅទីតាំងឡ និងបន្តចាប់ឃាត់ខ្លួន
ជនជាតិខ្មែរម្នាក់ ឈ្មោះ គាំ សុបិន្ដ ជាអ្នក ថៅកែឡ ធ្យូងនៅចំណុចឃ្លាំងត្រពាំងស្រែឃុំ២ធ្នូ ស្រុកស្នួល និងឃាត់ត្រកុងឡានដឹកធ្យូងម្នាក់ទៀតនៅឃ្លាំង។

លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុន ថាន មេបញ្ជាការ អាវុធហត្ថខេត្តក្រចេះ បានអោយដឹងថា ករណីចុះបង្ក្រាបទីតាំងសិប្បកម្ម ឡធ្យូង នេះ រិបអូសវត្ថុតាងរួមមានធ្យូង ៤៥០បេ ស្មើ ១៣តោន និងបន្តទៅឃាត់រថយន្តដឹកធ្យូងបាន១គ្រឿង ធ្យូងក្នុងឃ្លាំង៥០០បេ ស្មើ១៥តោនដោយគ្មានលិខិតអនុញ្ញាត នៅចំណុចត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួលកាលពីវេលាម៉ោង១៧និង០០ ថ្ងៃខែខាងលើ
ឃាត់មនុស្ស២នាក់ , ទី១ ហូ សឹងតឿង ប្រុស អាយុ៣២ឆ្នាំជនជាតិវៀតណាម  ទី២, គាំ សុបិន្ដ ប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្ន ជនដ៊សង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនខ្លួនមកទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្តក្រចេះ ដើម្បីអនុវត្តតាមនិតិវិធីបន្.ត

សូមរំលឹកផងដែរថា សិប្បកម្មឡ ធ្យូង នេះ គឹ ប្រើប្រាស់ដោយ កូនឈើដើមឈើកាប់ចេញពីតំបន់ផ្សេងៗ ដែលជានធានធម្មជាតិ ក្នុងទឹកដីខេត្តកហរចេះនិងមណ្ឌលគិរី ។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ គឹជាលក្ខណពិសេស ដែលអាចឲ្យ ឈើព្រៃនៅគង់វង្ស ព្រោះវាឈើដែលមិនទាន់គ្រប់អាយុត្រូវកាប់។

ថ្ងៃទី០៨ធ្នូ ព្រឹកនេះមានការឆែកឆេរឃ្លាំងធ្យូងនៅត្រពាំងស្រែសង្ស័យឥតច្បាប់៕ (នាង ចាន់ថា)




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation