ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់ របស់គណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។
សេចក្តីរាយការណ៏បឋមបានឱ្យដឹងថា ក្នុងពិធីប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ អគ្គស្នងការរង នគរបាលជាតិ ជាអនុប្រធាន និងសមាជិកអនុគណៈកម្មការ ព្រមទាំងអស់លោក ជាតំណាង ក្រសួង ស្ថាប័ន និងអង្គភាព ដែលពាក់ព័ន្ធជាច្រើនរូបទៀត។
ចំពោះខ្លឹមសារលម្អិតនឹងជម្រាបជូនពេលក្រោយ៕