គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងកំណត់ថ្ងៃដាក់បញ្ចូលសេចក្តីស្នើវិសោធនកម្ម ច្បាប់ស្តីពីបក្សនយោបាយ
| ព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃទី១១ធ្នូស្អែកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តីស្នើ វិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយមាត្រា ៤៥ថ្មី (ស្ទួន) និងរបៀបវារៈផ្សេងទៀត ដើម្បីដាក់ចូលក្នុងរបៀបវារៈ ពេញអង្គរដ្ឋសភា ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។


កិច្ចប្រជុំនេះ ដើម្បីកំណត់ថ្ងៃប្រជុំពេញអង្គរដ្ឋសភា បន្ទាប់ពី អចិន្ត្រៃយ៍បាន បើកកិច្ចប្រជុំកាលពីថ្ងៃទី៥ ធ្នូ និងបានសម្រេចបញ្ជូន សេចក្តីស្នើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយនេះ ទៅគណៈកម្មជំនាញរដ្ឋសភា ដើម្បីសិក្សា រួចហើយដាក់ បញ្ចូនមកគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ។

សេចក្តីព្រាងច្បាប់ វិសោធនកម្មមាត្រា៤៥ ថ្មី(ស្ទួន) ត្រូវបានអ្នកតំណាងរាស្ត្រចំនួន ៨៧រូប បានស្នើសុំធ្វើវិសោធនកម្ម ទៅជាសេចក្តីស្នើច្បាប់មាត្រា៤៥ ថ្មី (ស្ទូនមួយ) ។ ដោយ មាត្រា៤៥ថ្មី (ស្ទួនមួយ) ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញផ្សាយ មានខ្លឹមសារយ៉ាងដូច្នេះថា បុគ្គលដែលត្រូវតុលាការសម្រេច ហាមឃាត់ការធ្វើសកម្មភាព នយោបាយមិនអាចបង្កើត គណបក្សនយោបាយ ឬចូលរួមក្នុង គណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យ គេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំង គណបក្សណាមួយបានឡើយ។

បុគ្គលដែល ត្រូវបានតុលាការ សម្រេចហាមឃាត់ ការធ្វើសកម្ម ភាពនយោបាយនេះនឹងអាច ទទួលបាន វិញនូវសិទ្ធិនយោបាយពេញលេញ ដោយពេញ ច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការរបស់ តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវ បានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមដំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តី ស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សេចក្តីស្នើច្បាប់នេះ មានគោលដៅសំខាន់ៗគឺ បញ្ជាក់ឲ្យច្បាស់តាមផ្លូវច្បាប់អំពីករណីបុគ្គល ដែលត្រូវបានតុលាកាហាមឃាត់ ការធ្វើសកម្មភាពនយោបាយ និងបើកលទ្ធភាពឲ្យបុគ្គលប្រភេទខាងលើក អាចទទួលបាននីតិសម្បទាឡើងវិ ញ តាមច្បាប់នេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation