ព័ត៌មានជាតិ

ផ្លូវល្បឿនលឿនពីខេត្តព្រះសីហនុទៅភ្នំពេញបើកឲ្យដំណើរការសាកល្បងនៅថ្ងៃទី១ ខែតុល្លាឆ្នាំ២០២២​ រយៈពេល១ខែដោយឥតបងប្រាក់​

image

​អត្ថបទ៖​ប៉ៃ សុឃីម

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុរួមជាមួយនឹងអាជ្ញាធរក្រុងមន្ត្រីជំនាញពាក់ព័ន្ធបានអញ្ជើញទៅពិនិត្យដល់ទីតាំងច្រកផ្លូវល្បឿនលឿនមានទីតាំងស្ថិតនៅក្នុងភូមិ១សង្កាត់លេខ ១ ក្រុងព្រះសីហនុដែលបើកឲ្យដំណើរការសាកល្បងប្រើប្រាស់ ដោយឥតគិតថ្លៃនាព្រឹក ថ្ងៃទី០១ តុលា ឆ្នាំ២០២២ដែលជាផ្លួវ ថ្មីដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះលោកអភិបាលខេត្តព្រះសីហនុ​ បានមានប្រសាសន៍ថ្លែងអំណរអគុណចំពោះបងប្អូន ដែលបាន ប្រើប្រាស់ផ្លូវល្បឿនលឿនទាំងអស់និងសូមមានការបើកបរដោយប្រុងប្រយ័ត្នគោរពតាមស្លាកសញ្ញាចរាចរណ៍ល្បឿនកំណត់ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិដែលមកលេងខេត្តព្រះសីហនុនិងត្រឡប់ទៅភ្នំពេញនិងបានចែកជួននូវសេចក្តីណាំនាំស្តីពីការប្រើប្រាស់ ផ្លូវល្បឿន លឿន ក្រុងភ្នំពេញ-ក្រុងព្រះសីហនុផងដែរក្នុងគោលដៅបញ្ជ្រាបការយល់ដឹងឲ្យកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ៕