ព័ត៌មានជាតិ

សមត្ថកិច្ច​ ឆ្មក់បង្រ្គាបកន្លែងលួចលាក់ប្រេីប្រាស់ថ្នាំញៀនក្រវីមួយកន្លែង​ នៅកណ្តាលរាជធានីភ្នំពេញ​ ឃាត់ខ្លួនមនុស្សជាច្រើននាក់

image

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចចម្រុះរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះឆ្មក់បង្រ្គាបកន្លែងលួចលាក់ប្រេីប្រាស់គ្រឿងញៀន ក្រវី (ថ្នាំK) ដែលមានយីហោ ML និងបានឃាត់ខ្លួនមនុស្សជាច្រើននាក់ បញ្ចូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសារសួរនាំបន្ថែម។ 

ក្នុងករណីនេះបានកើតឡើងនៅវេលាម៉ោង ១:០០យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ១០៥ ប្រឡាយលូបឹងត្របែក ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ដោយ៖​ ឌីយ៉ាម៉ង់